ព្រឹតិ្តការណ៍ថ្មីៗ

កាប់ប្លន់ពូម៉ូតូឌុប គេចចខ្លួនជាងមួយឆ្នាំ ចុងក្រោយ….!

2 ខែ មុន 90 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីអ្នករត់ឌុបមិនបានសម្រេចហើយកេចខ្លួនអស់ជាងមួយឆ្នាំស្រាប់តែជនរងគ្រោះប្រទះឃើញក៍ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន កាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៩ ធ្នូ ២០
១៨ នៅចំណុច ផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹង០៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ឈ្មោះ វ៉ា សុខមី អាយុ៣០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះសាំង សុន អាយុ៤៣ឆ្នាំរត់ឌុបស្នាក់ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើហេតុហេតុកាលពីម៉ោង២៣និង៣០នាទីយប់ ៨វិច្ឆិកា ២០១៧ ខណៈគាត់កំពុងរត់ម៉ូតូឌុប (ម៉ូតូសង់ប៉ិចពណ៌ខ្មៅ) មកដល់ចំណុចផ្លូវចូលផ្ទះសំណាក់ ៣ដុល្លាស្ថិតនៅភូមិត្រពាំងថ្លឹង
៣ស្រាប់តែមានជនសង្ស័យម្នាក់បានហៅអោយគាត់ឈប់ម៉ូតូពេលគាត់ឈប់ស្រាប់តែជនសង្ស័យបាន ទាញ ដាវកាបសំដៅមកលើគាត់តែម្តងបណ្តាលអោយត្រូវបាតដៃឆ្វេងរយ៉ះហូរឈាមពេលនោះគាត់បានស្រែកអោយគេជួយធ្វើអោយជនសង្ស័យភ័យរត់កេចខ្លួនបាត់តែម្តងរហូតដល់ម៉ោង២២និង ៣០នាទីយប់ថ្ងៃទី ២៩ ធ្នូ ២០១៨ ពេលដែលគាត់កំពង់រត់ម៉ូតូស្រាប់តែឃើញជនសង្ស័យដែលកាប់គាត់និងនៅឈរក្បែរដងផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹង៣ក៍ហៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!