ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់កាបូប មុខប៉ុស្តិ៍ចោមចៅ៣ ថាមិនបាច់និយាយ ដើរតែបន្តិចចូលប៉ុស្តិ៍ដាក់ពាក្យបណ្តឹងតែម្តង! 

7 ខែ មុន 191 តូ សុផល

ភ្នំពេញ ៖ ចោរថ្លើមធំ ហ៊ានធ្វើសកម្មភាពល្មើសឆក់យកកាបូបពីអ្នកដំណើរនៅមុខប៉ុស្តិ៍ប៉ូលីសតែម្តងកុំឲ្យជនរងគ្រោះពិបាកដើររកប្តឹង ឆក់នៅហ្នឹង ចូលប្តឹងត្រង់ហ្នឹង ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ មុខប៉ុស្តិ៍ប៉ូលីស សាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីជនរងគ្រោះ ឈ្មោះ វណ្ណ ស្រីលក្ខ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូស្មាស់វីមួយគ្រឿង គ្នា៣នាក់ ប្តីប្រពន្ធនិងប្អូនថ្លៃស្រី ចេញពីផ្ទះជួល នៅក្នុងភូមិជម្ពូវ័ន ក្នុងគោលបំណង ឌុបគ្នាទៅរកទិញនំបុ័ងដាក់សាច់ និងទឹកក្រឡុកនៅម្តុំរោងចក្រQMI តែពេលទៅដល់ នៅទីនោះមនុស្ស ភ្ញៀវច្រើន ចាំយូរពេក ក៏ឌុបគ្នាកាត់តាមក្នុងភូមិព្រៃព្រីងជើង ឡើងមកផ្លូវជាតិលេខ៤ គោលបំណងទៅរកទិញនំបុ័ងនៅ រង្វង់មូលថ្នល់បំបែកវិញពេល មកដល់មុខប៉ុស្តិ៍ រៀបនឹងឆ្លងផ្លូវ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI Let’sពណ៌ ស លាយខៀវ មកតាមពីក្រោយ ឆក់យកាបូប ដែលក្នុងនោះ លុយអស់១៤០ដុល្លា លុយខ្មែរមួយចំនួន អត្តសញ្ញាប័ណមួយសន្លឹក ហើយជនសង្ស័យជិះរត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ មិនពិបាកដើរស្វែងរកប៉ូលីសនោះទេ ឆ្លងតែផ្លូវចូលដាក់ពាក្យបណ្តឹងរក្សាទុក ដើម្បីឲ្យប៉ូលីសជួយស្រាវជ្រាវ និងតាមចាប់ខ្លួនក្រុមចោរឆក់ទាំងនោះ៕

ពលរដ្ឋស្នើដល់ ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងដាក់បទបញ្ជាម៉ឺងម៉ាត់ដល់មន្ត្រីឪវាទខ្លួន  ដើម្បីអោយពលរដ្ឋរស់នៅដោយភាពកក់ក្តៅរួចផុតពីភាពភ័យខ្លាច៕

(Live) ចោរឆក់កាបូប មុខប៉ុស្តិ៍ចោមចៅ៣ ថាមិនបាច់និយាយ ដើរតែបន្តិចចូលប៉ុស្តិ៍ដាក់ពាក្យបណ្តឹងតែម្តង! http://tnn-news.com/archives/141068……………. 29/12/2018សូមគោរពជម្រាប បងប្អូនទាំងអស់ថា Page TNN ចាស់ត្រូវបានចោរលួចបាត់ហើយ ថ្មីៗនេះ TNN Team បានបង្កើត Page TNN ថ្មី សូមជួយគាំទ្រផង សូមចុច like > see First or share now!https://www.facebook.com/TNN-TV-online-182840152636749/

Posted by TNN on Saturday, 29 December 2018

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!