ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកឈើចំនួន១៩ដុំត្រូវបានកម្លាំងជំនាញបង្រ្កាប

1 ឆ្នាំ មុន 26 តូ សុផល

ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង ៨នឹង៣០នាទីយប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ កំលាំងជំនាញរបស់ គណៈកម្មការ ការពារទប់ស្កាត់បទល្មើសព្រៃឈើនឹងធនធានធម្មជាតិ ថ្នាក់ខេត្ត ប្រចាំនៅស្នាក់ការស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៨ កន្លងទៅនេះកំលាំងរបស់ គណៈកម្មការ ថ្នាក់ខេត្តប្រចាំនៅស្នាក់ការស្រែឈូក ដឹកនាំដោយលោក ឈាង ណាក់ ប្រធានក្រុម បានដឹកនាំកំលាំងធ្វើការ ចាប់ឃាត់រថយន្តកែឆ្នៃដឹកឈើចំនួន៥គ្រឿងនៅត្រង់ចំណុច ភូមិរហ៊ូត ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ដោយឡែកនៅយប់ថ្ងៃដដែលនោះដែរវេលាម៉ោង ១ រំលងអាធ្រាមានប្រជាពលរដ្ឋពី ៣០ទៅ៤០គ្រួសារបានមករំដោះនឹងកាប់ខ្សែទម្លាក់ឈើចោលនៅនឹងកន្លែងហើយយករថយន្តកែឆ្នៃទៅបាត់ដោយសុវត្ថិភាពនឹងបន្សល់ទុកនៅឈើចំនួន ១៩ ដុំ ។

វត្ថុតាងដែលកំលាំង គណៈកម្មការចាប់ឃាត់នឹងរឹបអូសបានមាន ឈើចំនួន ១៩ ដុំ ជាប្រភេទឈើ កកោះនឹងសុក្រំ ដែលមានប្រវែងចាប់ពី ៣ទៅ៤ម៉ែត្រ ។

ឈើចំនួន ១៩ ដុំនោះមាន ៖
១.សុក្រំចំនួន ៥ ដុំ
២.កកោះចំនួន ១៤ ដុំ

បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅស្នាក់ការស្រែឈូកដោយសុវត្ថិភាព ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ