ព្រឹតិ្តការណ៍ថ្មីៗ

ពិពណ៏ពាណិជ្ជកម្ម​ និងពិធិបុណ្យចូលឆ្នាំសកល​ ២០១៨-២០១៩​ បានប្រារព្វព្រឹត្តការណ៏បេីកជាផ្លូវការហេីយ​

2 ខែ មុន 19 តូ សុផល

ខេត្តព្រះសីហនុ៖ នារាត្រីថ្ងៃសុក្រ ៦រោជ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

រដ្ឋបាលខេត្តព្រះសីហនុ បើកសម្ពោធព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៨-២០១៩ និងពិពណ៏ពាណិជ្ចកម្ម​ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះ សីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង​ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន បានអញ្ជើញបើកព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨-២០១៩ ដោយគូស បញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី៧ ដែលរដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជបង្កើតព្រឹត្តិការណ៍សប្បាយរីក រាយបំរើអារម្មណ៍កម្សាន្តដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ។ ព្រឹត្តិការណ៍ទេសចរណ៍សប្បាយក្នុងឱកាសឆ្លងឆ្នាំសកល និងបង្ហាញភាពជាដៃគូរចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងរួមចំណែកអភិវឌ្ឍខេត្ត មានភាពរីកចម្រើនធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋមានភាពធូរធារ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចយ៉ាងពិតប្រាកដ ។

ឯកឧត្តម​ បានបន្តថា រយៈពេល ២ឆ្នាំ ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក លើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ មានការសាងសង់អគារធំៗយ៉ាងព្រោងព្រាត ដែលមានវិនិយោគគិនខ្មែរ និងបរទេស​មកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ ។ បញ្ហាទាំងនេះកើតឡើងដោយសត្យានុម័ត វានឹងហុចផលល្អប្រសើរហួសពីការរំពឹងទុក​ ដល់បងប្អូនពលរដ្ឋក្នុងខេត្ត​ នាពេលខ្លីខាងមុខជាក់ជាមិនខាន និងសូមអំពាវនាវប្រជាពលរដ្ឋ​ ចូលរួមសំអាតអនា ម័យ បរិស្ថាននៅតាមលំនៅឋានរៀងៗខ្លួន ក៍ដូចតាមទីធ្លាសាធារណៈ គោរពច្បាប់ចរាចរណ៍ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទទួលបាន ផលល្អ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!