ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ

2 ខែ មុន 5 តូ សុផល

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Antonio Lopez Isturiz លេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ។

លោក Antonio Lopez Isturiz បានគោរពជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់លោក ដែលក្នុងនោះលោកបានសូមគោរពវាយតម្លៃខ្ពស់ជូនដល់សម្តេចតេជោ ចំពោះវីរភាព និងការដឹកនាំបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ នៅកម្ពុជាដែលជារឿងដ៏អស្ចារ្យមួយ និងបានអបអរសាទរចំពោះដំណើរការ ការរៀបចំអោយសេដ្ឋកិច្ចកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ច 7,3 ភាគរយ។ លើសពីនេះទៅទៀត លោកក៏បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាលោកពិតជាមានកិត្តិយសណាស់ដែលបានមកចូលរួមនូវកម្មវិធីជាប្រវត្តិសាស្ត្រនៅថ្ងៃស្អែកនេះ ។

ការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីស្ថានភាពជាទូទៅនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែមានការបែកបាក់គ្នាអស់រយៈពេលជាង 500 ឆ្នាំរហូតដល់ការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះនេះ។ នៅក្នុងយុទ្ធសាស្រ្តឈ្នះឈ្នះនោះ ធ្វើអោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព និងបង្រួបបង្រួមជាតិ។ សម្តេចតេជោ ក៏បានជម្រាបជូនលោក
Antonio Lopez Isturiz ផងដែរនូវការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់សម្ដេចផ្ទាល់តែម្ដងកាលពីឆ្នាំ 1998 គឺថ្ងៃទី 29 ខែធ្នូ ហើយការទទួលនោះគឺដើម្បីផ្ញើសារចេញទៅជូនដល់ប្រជាជនកម្ពុជាផងទៅកងទ័ពខ្មែរក្រហមដែលនៅសេសសល់នៅពេលនោះផង និងទៅសហគមន៍អន្តរជាតិផងដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពដែលនៅសេសសល់ ព្រមចុះចូលជាមួយនឹងរាជរដ្ឋាភិបាល ព្រោះថាមេដឹកនាំរបស់ចលនាខ្មែរក្រហមនៅពេលនោះបានមកចុះចូលជាមួយរាជរដ្ឋាភិបាលហើយ។ ហើយពេលនោះហើយ ប្រជាជនកម្ពុជានៅទូទាំងប្រទេសបានដឹងថាសុខសន្តិភាព ស្ថិរភាពនៅកម្ពុជាគឺបានទទួលហើយ ហើយចាប់ពីពេលនោះមកធ្វើអោយឲ្យសហគមន៍អន្តរជាតិមកដាក់ទុនវិនិយោគនៅកម្ពុជា និងធ្វើទេសចរនៅកម្ពុជាមកកម្ពុជាជាបន្តបន្ទាប់។

សម្តេចតេជោបានបន្តថា តាមរយៈយុទ្ធសាស្រ្តនេះបានធ្វើសមាហរណកម្មប្រទេសទាំងមូលតែម្ដង មិនត្រឹមតែកងទ័ពទេគឺសមាហរណកម្មទាំងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ក៏ដូចជាមណ្ឌលសុខភាពផងដែរ ទាំងនេះគឺជាកត្តាជំរុញឲ្យកម្ពុជាយើងទទួលបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតដល់ទទួលបានកំណើនសេដ្ឋកិច្ចដែលជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!