ព្រឹតិ្តការណ៍ថ្មីៗ

យុវតីម្នាក់លង់ទឹកស្លាប់ខណះកំពុងចុះលេងទឹកស្រះខាងក្រោយអនុវិទ្យាល័យស្រុកមោងឫស្សី

6 ខែ មុន 53 តូ សុផល

បាត់ដំបង៖យោងតាមសេចក្តីរាយការណ៍ពីស្រុកមោងឫស្សីបានអោយដឹងថាមានករណីលងទឹកកើតឡើង១លើកកាលពីវេលាម៉ោង១៤និង១០នាទីរសៀល ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៨ ខណះយុវតីរងគ្រោះចុះលេងទឹកស្រះ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុច ស្រះទឹកខាងក្រោយអនុវិទ្យាល័យ ស្រុកមិងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖យុវតីរងគ្រោះ ឈ្មោះ អាត និមល ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សអនុវិទ្យាល័យខាងលើ រស់នៅភូមិឫស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យភ្លាមនៅកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានអះអាងថា យុវតីរងគ្រោះលង់ទឹកពិតប្រាកដមែន បន្ទប់មកក៍ប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!