ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន ស៊ិនទ្រី យកសំរាមយឺតពេក អាជ្ញាធរដាក់កម្លាំងចុះកើបជំនួស!

10 ខែ មុន 28 តូ សុផល

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ ដាក់កំលាំងប្រមូលសំរាមបណ្តោះអាសន្នដើម្បីដោះស្រាយបញ្ហាសំរាម ដែលបាននិងកំពុងគចោលនៅតាមដងផ្លូវ

និងមុខផ្ទះប្រជាពលរដ្ឋដោយសារកម្មករក្រុមហ៊ុន ស៊ិនទ្រី ផ្ទុះការតវ៉ាសុំតម្លើងប្រាក់ខែ ហើយផ្អាកចុះប្រមូលសំរាម។

ចាប់តាំងពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ គេសង្កេតឃើញសំរាមនៅតាមដងផ្លូវ តាមទីសាធារណៈនានា និងជាពិសេសមុខផ្ទះប្រជាពលរដ្ឋនោះ ក្លាយជាគំនរដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី បានផ្អាកការងារចុះទៅប្រមូលសំរាម ដោយមូលហេតុពួកគាត់តវ៉ាសុំឲ្យក្រុមហ៊ុនរបស់ខ្លួន តម្លើងប្រាក់ឈ្នួល ទូទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារជាដើម។


ក្រោយពីមានបញ្ហានេះកើតឡើង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដាក់កំលាំចុះតាមបណ្តាផ្លូវសំខាន់ៗធ្វើការប្រមូលយកសំរាមចេញពីមូលដ្ឋានបណ្តោះអាសន្ន ទំរាំមានការដោះស្រាយរួចរាល់ ។ ចំពោះមុខបច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ម្ខាងរកវិធីដោះស្រាយប្រមូលសំរាមតាមមូលដ្ឋានតាមដងផ្លូវជាបណ្ដោះអាសន្ន និងម្ខាងទៀតជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបន្ដទៀត។

ស្ថិតនៅក្នុងស្ថានភាពផ្អាកប្រមូលសម្រាមរបស់បងប្អូនកម្មករសុីនទ្រីនេះ រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សូមធ្វើការទុកដាក់វេចខ្ចប់សម្រាមឲ្យបានត្រឹមត្រូវ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ