ព្រឹតិ្តការណ៍ថ្មីៗ

កូនសិស្ស​ អេ​ ភូថង​ កីឡាករដ៏កំសត់ ​ខ្ចីលុយគេ២០០០៛​ ដាក់ជាប់ខ្លួនសិន​ រួចជិះម៉ូតូមកក្លឹបវិញ​ បែរជាជ្រុលទៅបុករថយន្ត LEXUS 570 កំពុងឆ្លងផ្លូវ​ របួសធ្ងន់​បែកប្លោកនាម​​ កំពុងដង្ហេីយរកជំនួយបន្ទាន់! ចំណែករថយន្តបេីកចូលក្នុងបុរីស្ងាត់ឈឹង…!

3 សប្តាហ៍ មុន 50 តូ សុផល

រាជធានីភ្នំពេញ​ ៖ បងប្អូនអ្នកតាមដាន កីឡាប្រដាល់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះថា អេ រដ្ឋា ដែលជាកូនសិស្សរបស់លោក​ អេ​ ភូថង​ ផងដែរ​ តែបែរជាកីឡាករ អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត LEXUS 570 ពណ៍ស​ ដែលសាក្សីនៅកន្លែងកេីតហេតុអះអាងថា ពាក់ស្លាកលេខភ្នំពេញ​ 2AU-5876 ដែលបេីកឆ្លងផ្លូវចូលក្នុងបុរី​ ហាយតិច​ លុច្សសារី​ ផ្លូវជាតិលេខ១​ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ បណ្តាលឲ្យលោករងរបួសយ៉ាងធ្ងន់ធ្ងរ ដែលពេលនេះ លោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​០៧:៥៥នាទីយប់​ ថ្ងៃទី២៥ ខែធ្នូ ២០១៨នេះ ​មុខច្រកចូលបុរី​ ហាយតិច​ លុច្សសារី​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​។

បេីតាមអ្នកយកព័ត៌មានយេីងបានអ្នកទៅដល់កន្លែងកេីតហេតុហេីយសាកសួរព័ត៌មាន​ប្រជាពលរដ្ឋ​ និងអ្នកនៅកន្លែងកេីតហេតុ ដោយពួកគាត់បាន​បញ្ជាក់ថា ជនរងគ្រោះ​ជិះម៉ូតូ Honda Dream ស៊េរីឆ្នាំ​២០១៩ ពាក់ស្លាកលេខភ្នំពេញ​ 1HH-7164 តែម្នាក់ឯងទេ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច​លុះមកដល់ចំណុចមុខ​បុរី​ហាយតិច​លុច្សសារី​ ស្រាប់តែមានរថយន្ត LEXUS 570 បេីកពីលិចទៅកេីត​ ហេីយបត់ឆ្លងផ្លូវចូលក្នុងបុរី ទេីបធ្វេីឲ្យជនរងគ្រោះជ្រុលទៅបុករថយន្ត​ដែលកំពុងបេីកឆ្លងនោះ​ ចំទ្វារ​ខាងស្ដាំ​ តែមិនដឹងថា​ទ្វារ​មុខឬក្រោយនោះទេ​ ព្រោះភ្លាមៗនោះ​ អ្នកបេីកបរ​បានឈប់មុខបុរី​មួយភ្លែត​ហេីយហៅ​សន្តិសុខ​យាមមុខបុរីអោយមកនិយាយជាមួយ​ រួចក៏បេីកចូលទៅក្នុងបុរីតែម្ដង​ (ចំណែកឯម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ) ចំណែកឯ​ជនរងគ្រោះ​បានរងរបួស​ បែកប្លោកនោម​ ហេីយ​បែកញើស​ជោគ​ ទេីបមួយសន្ទុះក្រោយមក​ មានរថយន្ត​គ្លីនិក​ឯកជន​ ហុង​ ហាក់​ បានមកដឹកយកទៅសង្គ្រោះ​ តែដោយសារតែ​ស្ថានភាពរបួសធ្ងន់ធ្ងរពេក​ ក៏បញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ​ ។

ក្រោយពេលរថយន្តសង្គ្រោះចេញទៅ​ ទេីបឃេីញមាន​បុរស៣នាក់​ បានជិះឌុបគ្នាមកដល់កន្លែងកេីតហេតុ និងឃេីញមានអុំស្រីជាម្ដាយជនរងគ្រោះ មកដល់កន្លែងកើតហេតុដែរ​ រួចប្រាប់ថា ជនរងគ្រោះឈ្មោះ​ អេ​ រដ្ឋា​ ជាកីឡាករប្រដាល់​ និងជាកូនសិស្សលោក​ អេ​ ភូថង​ ទេីបខ្ញុំផ្ដល់ដំណឹងនេះទៅ​លោក​ ជួប​ ប៊ុនរឿន​ ប្រុសស្អាតជ្រោយចង្វារ ដែលជាមិត្តភ័ក្តិ​ជិតស្និទ្ធ​នឹងលោក​ អេ​ ភូថង​ បានដឹងហេីយ។

អ្នកយកព័ត៌មាន​យេីងក៏បានសួរសមត្ថកិច្ចដែរ​ តែសមត្ថកិច្ចថា​ យេីងមកមិនទាន់ហេតុការណ៍ទេ​ ហេីយគ្រាន់តែលឺគេប្រាប់​ ដូច្នេះយេីងកុំទាន់ចេញផ្សាយ បេីសិនជាខុស​ នាំមានបញ្ហាវែងឆ្ងាយ តែទោះជាយ៉ាងណាបេីសិនជាខុស​ម្ចាស់រថយន្តដែលមានស្លាកលេខនេះសូមកុំ​ប្រកាន់អី​ ដោយក្ដីអនុគ្រោះ នេះអ្នកយកព័ត៌មានយេីង​ទទួលបានពីសាក្សីនៅកន្លែងកេីតហេតុបានអះអាងថា ជារថយន្ត LEXUS 570 ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-5876 ដែលបេីកចេញពីកន្លែងកេីតហេតុចូលទៅក្នុងបុរី​បាត់ឈឹង។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋាននិង​សមត្ថកិច្ចផ្នែកចរាចរណ៍​នៃអធិការនគរបាលខណ្ឌច្បារអំពៅ​ បានអូសខ្សែមកវាស់វែង​ រួចលេីកម៉ូតូឡេីងរថយន្តដឹកយក​ទីរក្សាទុក​នៅខណ្ឌច្បារអំពៅ ដេីម្បីធ្វេីការស្រាវជ្រាវ​ រករថយន្តបង្កយកមកធ្វេីការដោះស្រាយ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ យ៉ាងណាមិញ​យេីងនៅមិនទាន់ដឹងថា​ សមត្ថកិច្ចបានរករថយន្តឃេីញ​ ឬនៅនោះទេ៕ (អត្ថបទ​រូបភាព​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!