ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត​! ទេព បូព្រឹក្ស ដាក់ពាក្យប្តឹងទារសំណង១០ម៉ឺនដុល្លារ ករណីបុរសម្នាក់ជះស្រាលើនាង រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite)…!

7 ខែ មុន 98 តូ សុផល

រាជធានីភ្នំពេញ​ ៖ ទីបំផុត កញ្ញា ទេព បូព្រឹក្ស អតីតតារាចម្រៀងផលិតកម្មហង្សមាស បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិទឹកល្អក់១ ទារសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ពីបុរសជនបង្ក រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង ដែលមិនបានគិតពីសុវត្ថិភាពរបស់នាង បណ្តោយឲ្យជនសង្ស័យជះស្រាមកលើនាង។

តាមការបញ្ជាក់របស់ បូព្រឹក្ស ផ្ទាល់ថាគឺ ទាមទារ​សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារនេះ នាងនឹងយកទៅឧបត្តម្ភកុមារកំព្រា និងមនុស្សធម៌ ។

គួររំលឹកផងដែរថា កាលពីយប់មិញ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលេីរូបនាង ខណៈនាងកំពុងតែច្រៀងនៅលេីឆាក ទេីបធ្វេីអោយ​កញ្ញា​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​១០:០៥នាទីយប់​ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

នៅមុនពេលកើតហេតុ​ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី​ Hite X’mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភោជនីយដ្ធាន “សមុទ្រ”​ ដែលរៀបចំឡេីងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហេីយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកេីតហេតុបន្តិច កញ្ញាមកដល់ពេល៩និង៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀង ។

ទេីបធ្វេីអោយ​កញ្ញា​ ទេព​ បូព្រឹក្ស​ កេីតទុក្ខមិនសុខចិត្ត ទេីបធ្វេីការ Live វិដេអូផ្ទាល់ ចេញពី​គណនេយ្យ​ផេក​ហ្វេសប៊ុក​របស់កញ្ញា​ផ្ទាល់ រហូតមហាជន​អ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​របស់កញ្ញាបន្តបន្ទាប់គ្នា​ រាប់បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានខាងលេី​ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​ ។

ដោយនៅក្នុងវិដេអូ Live នោះដែរ​ គេលឺសំលេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដេីម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហេីយ​ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ ទហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

ភ្លាមៗនោះគេឃេីញ លោក ដេវីត ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះ ដោយមានការភ្ញាក់ផ្អេីលដល់​ក្រុមអ្នកយកព័ត៌មានស្ទេីគ្រប់ស្ថាប័ន​ និងសមត្ថកិច្ចុចុះទៅកន្លែងកេីតហេតុផងដែរ។

លោក ជី ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រេប (Rap) ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាមួយជនបង្កនោះទេ ហើយលោក ជី​ ដេវីត បានស្នើរសុំឲ្យសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ហេីយចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីជនបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ ។ បន្ទាប់មកកញ្ញា ទេព បូព្រឹក ត្រូវបានលោក ជី ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕ សម្រួលដោយ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!