ព្រឹតិ្តការណ៍ថ្មីៗ

ពលករខ្មែរក្រឡាប់រថយន្តនៅខេត្តច័ន្ទបុរីរបួសធ្ងន់ស្រាល១៤ នាក់

2 ខែ មុន 25 តូ សុផល

 

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៦នាក់ដែរដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះប៉ុកក្លៅ ក្នុងចំណោមពលករខ្មែរដែលរងរបួសសរុបចំនួន ១៤ នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តនីសាន់ ១ គ្រឿងក្នុងគោលបំណងទៅធ្វើការនៅក្នុងទឹកដីថៃស្រាប់តែចៃដន្យក៏ជួបនិងគ្រោះថ្នាក់នេះតែម្តង។យោងតាមរបាយការណ៍ដែលទទួលបានពីភាគីថៃបានបញ្ជក់ថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤.២០នាទីល្ងាចថ្ងៃទី ២៣.ខែធ្នូ.ឆ្នាំ ២០១៨ លើកំណាត់ផ្លូវចាងហ្វាងតាប៊ូន ត្រង់ចំណុចបានសំរោងក្នុងស្រុកសយដាវខេត្តច័ន្ទបុរីប្រទេសថៃ ។

ប្រភពដដែលបានលើកឡើងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះជាប្រភេទរថយន្តនីសាន់ដែលមានដឹកពលករខ្មែរចំនួន១៤នាក់ ឆ្ពោះទៅកាន់ទីក្រុងបាងកកដើម្បីបម្រើការងារនៅទីនោះប៉ុន្តែជាចៃដន្យនៅពេលទៅដល់ត្រង់ចំណុចខាងលើក៏ស្រាប់តែរថយន្តនេះបនារេចង្កូតធ្លាក់ចេញពីផ្លូវដោយមិនទាន់ដឹងមូលហេតុធ្វើអោយរថយន្តនោះក្រឡាប់ធ្លាក់ចូលទៅក្នុងស្នាមភ្លោះនិងបានបង្កអោយពលករខ្មែរទាំងអស់រងរបួសរដូក រណែល។ភ្លាមៗនោះដែរគេសង្គេតឃើញមានរថយន្តសង្គ្រោះ បានមកជួយអន្តរាគមន៍ដើម្បីដឹកអ្នកដែលរងរបួសធ្ងន់ចំនួន៦នាក់ទៅកាន់មន្ទីរពេទ្យ ព្រះប៉ុកក្លៅមុនដោយមានការបើកផ្លូវពីសំណក់រថយន្តតម្រួតផងដែរប៉ុន្តែគេមិនទាន់ដឹងថាពលករខ្មែរទាំងអស់នេះទៅពីខេត្តណានោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!