ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនចិន១០នាក់ទៀត​ ពីបទកេងចំណេញផ្លូវភេទ ពីស្រ្ដីវ័យក្មេង និងអនីតិជនប្រព្រឹត្តទៅរស់នៅប្រទេសចិន

8 ខែ មុន 69 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ និង០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ មានការដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក ចេង សុផាន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ចំនួន២ ទីតាំង ស្ថិតនៅក្នុងផ្ទះលេខN200 និងផ្ទះលេខN២៣២ ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិចិនសរុបចំនួន១០នាក់ប្រុស ពីបទបានប្រព្រឹត្តបទល្មើស កេងចំណេញផ្លូវភេទ ពីស្រ្ដីវ័យក្មេង និងអនីតិជនប្រព្រឹត្តទៅនៅប្រទេសចិន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!