ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខចុះដោះស្រាយបញ្ហាក្លិនស្អុយទីតាំងស្រះចិញ្ចឹមត្រី នៅសង្កាត់ឃ្មួញ ជូនប្រជាពលរដ្ឋ

10 ខែ មុន 34 តូ សុផល

បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ករណីក្លិនស្អុយទីតាំងស្រះចិញ្ចឹមត្រី នៅថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងទីតាំងស្រះចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ ។  បន្ទាប់ពីធ្វើការជួបពិភាក្សាសម្របសម្រួលដោះស្រាយ ម្ចាស់ស្រះចិញ្ចឹមត្រីបានយល់ព្រមអនុវត្តដូចខាងក្រោម :

-រៀបចំបាំងជញ្ជាំងស័ង្កសីផ្នែកខាងក្រោយអោយជិត 

-ធ្វើទ្វារបិតបើកនៅជញ្ជាំងបន្ទប់ដាក់សម្ភារផ្នែកទី២ ជៀសវាងមានក្លិនស្អុយ ក្នុងរយៈពេល ០១សប្ដាហ៍ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ