ព្រឹតិ្តការណ៍ថ្មីៗ

ចិនទៀត! រថយន្ត Prius បេីកបរដោយជនជាតិចិន យ៉ាងលឿនដូចហោះ​ ទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ​ មុខព្រលានយន្តហោះ លាន់ដូចរន្ទះ​​ ខ្ទេចរថយន្តមួយកំណាត់មុខ​ និងបាក់របាំងថ្មអស់៤ផ្ទាំង ខ្ទាតទៅកណ្ដាលផ្លូវ​

10 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសជនជាតិចិន​ម្នាក់ ទំនងស្រវឹងស្រា បានបើករថយន្ដ​ Prius មួយគ្រឿង​ ក្នុងល្បឿនលឿន​ បានរេចចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់របាំងថ្មអស់៤ផ្ទាំង ដោយមួយផ្ទាំងខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត និងមួយផ្ទាំងទៀតត្រូវរថយន្តបុកផ្ទប់ជាប់តែម្ដង និង២ផ្ទាំងទៀត​រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ និងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខរួញចូលគ្នាខ្ទេចស្ទេីតែទាំងស្រុង និងផ្ទុះកង់ទាំងសងខាងបើកទៅមុខលែងរួច ហូរហៀរ​ប្រេងពេញផ្លូវ​ តែសំណាងល្អ​ ជនជាតិចិន​ដែលជាអ្នកបេីកបរ​រថយន្ត​បានបោកនឹង​ដៃចង្កូត​ ផ្ទុះពោងសុវត្ដិភាពចេញមក ហេីយបានពាក់ខ្សែក្រវ៉ាត់​ត្រឹមត្រូវ​ ទេីបមិនបណ្ដាលឲ្យរងរបួសនោះទេ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០៤និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតលើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារ​ TNN ដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្ដបង្ក ម៉ាក TOYOTA PRIUS ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-4027 បើកបរដោយបុរសជនជាតិចិនម្នាក់​ ទំនងជាស្រវឹងស្រា​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី​ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែរេចង្កូតសំដៅទៅបុកទ្រូងផ្លូវពេញទំហឹងតែម្ដង​ លាន់លឺដូចរន្ទះ បណ្ដាលឲ្យបាក់របាំងថ្មអស់ចំនួន ២ផ្ទាំង ដោយមួយផ្ទាំងខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត និងមួយផ្ទាំងទៀតត្រូវរថយន្តបុកផ្ទប់ជាប់តែម្ដង និង២ផ្ទាំងទៀត​រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ រីឯរថយន្តរងការខូចខាត ផ្នែកខាងមុខរួញចូលគ្នាខ្ទេចស្ទេីតែទាំងស្រុង និងផ្ទុះកង់ទាំងសងខាង បើកទៅមុខលែងរួច ហូរហៀរ​ប្រេងពេញផ្លូវ​ តែសំណាងល្អ​ ជនជាតិចិន​ដែលជាអ្នកបេីកបរ​រថយន្ត​បានបោកនឹង​ដៃចង្កូត​ ផ្ទុះពោងសុវត្ដិភាពចេញមក ហេីយបានពាក់ខ្សែក្រវ៉ាត់​ត្រឹមត្រូវ​ ទេីបមិនបណ្ដាលឲ្យរងរបួសនោះទេ​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់​ផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង រួចបានឃាត់ជនជាតិចិនដែលបេីក​រថយន្តបង្កនោះ​ និងនាំទៅសាកសួរ​ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង រួចស្ទូចរបាំងថ្មដែលនៅកណ្ដាលផ្លូវនោះ​ យកមកដាក់កន្លែងដេីមសិន​ ហេីយស្ទូចយករថយន្ដបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយ​ ចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ