ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យ​ភ្លេីងប្រច័ណ្ឌ! អតីតប្ដី​ដេីរចូលទៅចាក់​ជនជាតិចិនជាប្ដីក្រោយបណ្ដាលឲ្យស្លាប់​ រួចចាក់ទាំងប្រពន្ធនិងម្ដាយ ជាច្រេីនកាំបិត​ទៀត រងរបួសធ្ងន់​ ផ្អេីលហាងស៊ុប Family BBQ

3 សប្តាហ៍ មុន 268 តូ សុផល

រាជធានីភ្នំពេញ​ ៖ ផ្អើលរត់ជាន់ជើងគ្នាពេញហាងស៊ុបមួយកន្លែង​ បន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់ និងស្ត្រីម្នាក់ទៀត​ ទាំងអស់៥នាក់

ចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសដែលគេអះអាងថាជាប្ដីដើមបានជិះម៉ូតូមករត់ចុះធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសផងដែរ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍ដ៏រន្ធត់បង្កឲ្យមានការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង០៧:២០នាទីយប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បេីតាម​មន្ត្រីអាវុធហត្ថខណ្ឌចំការមន​ បានអោយដឹងមុននេះថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហេីយ​ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី ។

បេីតាមលោក ហៀង​ ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន​ បានប្រាប់អោយដឹងដែរថា​ បុរសដៃដល់ដែលធ្វេីសកម្មភាព​ចាក់ទៅលេីមនុស្ស៣នាក់​ បណ្ដាលឲ្យស្លាប់ខាងលេីនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណី​អ្វីនោះទេ​ ព្រោះកម្លាំងលោក​កំពុងធ្វេីការស្រាវជ្រាមួយជំហានសិន។

បេីតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​ នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកេីតហេតុខាងលើ ទេីបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយ ទេីបនាំគ្នាហៅ​ស៊ុបញាំជុំគ្នាមួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជេីញពិសារអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លេីយតបនោះទេ បែរជាប្រញ៉ាប់ដដេីរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វេីសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលេីជនជាតិចិននោះ​ ជាច្រេីនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រេីនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ ។ ក្រោយពីធ្វេីសកម្មភាព​ចាក់ទៅលេីមនុស្ស៣នាក់ខាងលើ​បណ្ដាលឲ្យរងរបួសធ្ងន់​ហេីយ​ ជនដៃដល់បានកំពុងដេីរចេញពីហាងខាងលេី​ ទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវនិងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃេីញកាំភ្លេីងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទេីបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡេីយ​ ទេីបបានបណ្ដោយអោយជនដៃដល់ឡេីងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។

បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន​ទំនេីប​ ចំណែកឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​រុស្សី ។

ក្រោយពេលកើតហេតុ​ គេឃេីញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន​ និងកម្លាំងនគរបាលខណ្ឌចំការមន​ ចុះមកកន្លែងកើតហេតុ​ ដេីម្បីធ្វេីការស្រាវជ្រាវ​ និងសេីប​អង្កេត​តាមជំនាញរៀងៗខ្លួន៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!