ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូចាស់ មកបន្លំចង់យកម៉ូតូថ្មីពីអ្នកលក់ត្រូវឃាត់ និងដកហូតបានម៉ូតូមកវិញ

5 ខែ មុន 18 តូ សុផល

កំពង់ស្ពឺ៖ ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៏ សហការណ៏ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ហេា សុខហេង (ហៅតឿ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអណ្តូងស្លា ឃុំតាំងក្រូចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ០១គ្រឿង ម៉ាកគុបជ្រុងពណ៏ទឹកសមុទ្រពាក់ស្លាកលេខកំពង់ស្ពឺ1G 1276 ទៅលួចម៉ូតូ០១គ្រឿងម៉ាក អុិច សុី ទ័រ អត់មានស្លាកលេខ ពណ៏ខៀវ របស់ជនរងគ្រោះឈ្មោះមឿង វណ្ណដេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ម៉ូតូ មានទីលំនៅភូមិ សង្កាត់កេីតហេតុខាងលេី ។ បានដកហូតសម្ភារះម៉ូតូ របស់ជនសង្ស័យ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងសម្ភារះ បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដេីម្បីអនុវត្ត តាមនីតិវិធី ច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!