ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ៖  ពលរដ្ឋ៨គ្រួសារ បោះបង្គោលរបងលើដីផ្លូវ ជាកម្មសិទ្ធផ្ទាល់ខ្លួន

9 ខែ មុន 372 តូ សុផល

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់ប្រាប់ TNN នារសៀលនេះថា ប្រជាពលរដ្ឋ ៨ គ្រួសារបានបោះបង្គោលរបងលើដីផ្លូវយកជាកម្មសិទ្ធផ្ទាល់ខ្លួន ទើបលោក បញ្ជាអោយកម្លាំងចំរុះចុះទៅរុះរើចេញកាលពីព្រឹកថ្ងៃទី២៤ ធ្នូ ២០១៨ដែលមានទីតាំងលើផ្លូវ១៩៧២ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី តែការចុះរុះរើខាងលើនេះត្រូវបរាជ័យដោយសារប្រជាពលរដ្ឋធ្វើការរារាំង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលពួកគាត់បោះបង្គោលខាងលើនេះគឺគាត់បានអាស្រ័យនៅតាំងពី ឆ្នាំ១៩៨៣ មកម្លេះដោយមានបង្កាន់ដៃបណ្តោះអាសន្នប៉ុន្តែគ្មានប័ណ្ណកម្មសិទ្ធឡើយ (ប្លង់រឹង) រហូតដល់ឆ្នាំ២០០៥អាជ្ញាធរបានចុះវែងធ្វើប្លង់រឹងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិពោងពាយពួកគាត់ទាំងប៉ុន្មានគ្រួសារ ក៍ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធប៉ុន្តអាជ្ញាធរ កាលនោះមិនបានចេញប័ណ្ណអោយទេ ដោយថាទីតាំងដែលពួកគាត់ស្នាក់អាស្រ័យខាងលើនេះប៉ះពាល់លើចំណីផ្លូវ។

ប្រភពដដែលឲ្យដឹងទៀតថារហូតដល់ ឆ្នាំ២០១២ អាជ្ញាធរបានចេញប្លង់គោលដោយទុកផ្លូវនៅចំណុចខាងលើចំនួន ១០ម៉ែត្រ អញ្ចឹងចំណែកដីដែលនៅសេសសល់ដែលពួកគាត់បានកាន់កាប់នោះគឺពួកគាត់ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធដើម្បីរស់នៅស្របច្បាប់ប៉ុន្តែអាជ្ញាធរប្រាប់ថាចាំបំពេញប៉ុន្ថែម នៅពេលក្រោយ។រហូតដល់ថ្ងៃទី១៤ខែវិច្ឆិការ២០១៨នេះស្រាប់តែមានប្លង់អាល់ម៉ាប (L-MAP)ចេញថ្មីថាទីតាំងដែលពួកគាត់រស់នៅខាងលើនេះ
គឺលើផ្លូវទាំងស្រុងដែលមានទំហំ ១៦ម៉ែត្រ ទៅវិញ។

ទាក់ទិនករណីបោះបង្គោលរំលោភលើផ្លូវខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអោយដឹងថា ជាដីផ្លូវទាំងស្រុងដោយផ្អែកលើប្លង់(L MAP)ចេញដោយការិយាល័យភូមិបាលខណ្ឌសែនសុខដែលមានផ្លូវទំហំផ្លូវ ១៦ម៉ែត្រ ទៅតាមប្លង់ដែលបានកំណត់រួចហើយ។

ដោយឡែកនៅរសៀលថ្ងៃដដែល លោកអភិបាល បញ្ជាកម្លាំងអោយចុះទៅមើល ទីតាំងដែលបោះបង្គោលរបងម្តងទៀតថាតើប្រជាពលរដ្ឋបានរុះរើហើយឬនៅបើមិនទាន់រុះរើទេ អាជ្ញាធរនិងប្រើវិធានការដ្ឋបាល តាមផ្លូវច្បាប់។

 

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ