ព្រឹតិ្តការណ៍ថ្មីៗ

អគ្គនាយក CSNDAILY នាំអំណោយសប្បុរសជនដល់ដៃពលរដ្ឋទីទាល់ក្រ និងសិស្សានុសិស្សហើយ!

1 ឆ្នាំ មុន 22 តូ សុផល

ខេត្តកំពត៖ តាមរយះក្រុមការងារ អង្គភាពសារព័ត៌មាន​CSNDAILY បាននាំយកអំណោយរបស់សប្បរុសជននៅរាជធានីភ្នំពេញទៅចែកជួនពលរដ្ឋទីទាល់ក្រ១០គ្រួសារ

និង ចែសៀវភៅប៊ិចជួនក្មួយៗសិស្សថ្នាក់បឋមសិក្សាវត្តអង្គថ្មីថ្មបើកមានចំនួន​​ ៤៥០នាក់នៅខេត្តកំពតបានដល់ដៃពិតៗ។ លោក តុង សីហា នាយកសារព័ត៌មាន CSNDAILY បានអោយដឹងថា សម្ភារៈនិងថវិការដែលបានមកពីសប្បរុសជននៅរាជធានីភ្នំពេញនៅពេលនេះគឺរូបលោកបានមានគំនិតផ្តួចផ្តើមរកសុំជំនួយពីសំណាក់លោក លោកស្រី ព្រះសង្ឃ និងបណ្តាក្រុមហ៊ុន មន្ត្រីរាជការ នៅរាជធានីភ្នំពេញមានដូចជា៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ
និងសៀវភៅ ប៊ិច ខ្មៅដៃ ដែកឃួង រួមនិងថវិការផងដែដើម្បីយកទៅចែកជួនដល់ដៃនិងមិនអោយម្ចាស់ជំនួយខកបំណងឡើយ។

ពិធីចែកអំណោយមនុស្សធ៌របស់សប្បរុសជនជួនដល់ពលរដ្ឋទីទាល់ក្រចាស់ជរា គ្មានទីពឹង និងសិស្សានុសិស្សថ្នាក់​បឋមសិក្សានោះគឺធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នេះ ស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយអញ្ជើញចូលរួមពីលោក អ៊ុន ខែត ជំទប់ទី១ លោក សំសារុន ជំទប់ទី២ឃុំ លោក ទោម កែ ក្រុមប្រឹក្សាតំណាងលោក វ៉ាន់ ប៉ូរ៉ា មេឃុំ បឹងសាលាខាងត្បូង លោក វង្ស ហាន អនុប្រធានសហព័ន្ធតំបន់ការពារធម្មជាតិសត្វគ្រៀលសហគមន៍បឹងអន្លង់ព្រីងនិងព្រះចៅអធិការវត្តអង្គថ្មីថ្មបើក ព្រះនាម ទី ធី និងលោកគ្រួអ្នកគ្រួផងដែ។

សប្បរុសជនដែលបានជួយឧបត្តមរួមមាន៖
​ ទី១ លោក ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញ អង្ករ២បាវស្មើនិង១០០គីឡូក្រាម មី៤កេះ ទឹកត្រី ៤យូ ទឹកសុីអុីវ៤យូ។
ទី២ លោក នួន សុធារិទ្ធិ ប្រធាន សហព័ន្ធសហជីពការងារកម្មករកម្ពុជានិងក្រុមការងារឧបឋមសៀវភៅ ប៊ិច ខ្មៅដៃ ដែកឃួង សរុបចំនួន៤០០ក្បាល។
ទី៣ លោក ម៉ូវ ម៉ានិត អភិបាល នៃណៈអភិបាលខណ្ឌសែនសុខ ៥០ដុល្លារ។
ទី៤ លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌសែនសុខ អង្ករ១បាវ ស្មើនិង ៥០គឺឡូក្រាម។
ទី៥ លោក ព្រំ សក្កដា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ២០មុឺនរៀល។
ទី៦ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម ២០មុឺនរៀល។
ទី៧ លោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ ១០មុឺនរៀល។
ទី៨ លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ ១០មុឺនរៀល។
ទី៩ លោក កែវ ចាន់នឿន ចៅសង្កាត់រងទី២អូរបែកក្អម អង្ករ១បាវស្មើនិង៣០គីឡូក្រាម។
ទី១០ លោក ពិន រដ្ឋា ស្មៀនសង្កាត់ភ្នំពេញថ្មី ១០មុឺនរៀល។
ទី១១ កញ្ញា វ៉ាន់ ដាវី ស្មៀនសង្កាត់អូរបែកក្អម១០មុឺនរៀល។
ទី១២ លោក គង់ ឌីណា ស្មៀនសង្កាត់គោកឃ្លាង៥មុឺនរៀល។
ទី១៣ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ១៥មុឺនរៀល។
ទី១៤ ព្រះតេជគុណ សុីន វណ្ណា មេកុដិ លេខ១២ គង់នៅវត្តនាគវ័ន្ធ មី១កេះ ទឹកក្រូច១កេះ ទឹកត្រី១យូ ទឹកសុីអុីវ១យូ។
ទី១៥ ប្អូនស៊ុង ម្ចាស់ផ្ទះសំណាក់ អង្ករ១បាវស្មើនិង៥០គីឡូក្រាម។
ទី១៦ លោក រាជ សារ៉ាត់ នាយកសារព័ត៌មានរស្មីគោកធ្លក អង្ករ១បាវស្មើនិង៥០គីឡូក្រាម។
ទី១៧  លោក តុង សីហ៊ន តំណាងអោយក្រុមហ៊ុន អេ​ អេ​ ភី គ្រុប​​​​  សៀវភៅវ ប៊ិច ខ្មៅដៃសរុប១០០ក្បាល និងចានស្រាក់រួមនិងថវិការ៥មុឺនរៀល។
ទី១៨ ព្រតេជគុណ ស៊ុត កក្កដា មេកុដិ លេខ១៩គង់នៅវត្តលង្កា អង្ករ២បាវស្មើនិង១០០គីឡូក្រាម ទឹកសុីអុីវ៥យូ ស្ករស ២០គីឡូក្រាម ។
ទី១៩ លោក គួច សុភា មេប៉ុស្តិ៍ភ្នំពេញ ១០ដុល្លារ។
ទី២០ កញ្ញា សុខ ស្រីមុំ  ២០មុឺនរៀល។
ទី២១ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច ២០មុឺនរៀល។
ទី២២ លោក វ៉ាន់ ប៉ូរ៉ា ទឹកផ្លែឈើ១កេះ ទឹកសុទ្ធ៥យូ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារ អង្ករ២៥គីឡូ/មី១កេះ/ទឹកសុីអុីវ១យូរ/ចានស្រាក់១/ត្រីខ៥កំប៉ុង/ ស្កសរ១គីឡូ/ ទឹកត្រី១ដប/ ទឹកសុទ្ធ១យូ /និងថវិការសរុប៤៥ពាន់រៀល។

ក្នុងឱកាសនោះដែលោកជុំទប់ទី២ឃុំបឹងសាលាខាងត្បូង ក៍ដូចជាលោកគ្រួអ្នកគ្រួបានសូមថ្លែងអំណរគុណដល់សប្បរុសជននៅរាជធានីភ្នំពេញដែលបានចំណាយថវិការនិងសម្ភារៈផ្ទាល់ខ្លួនតាមរយៈលោក តុង សីហា អគ្គនាយកសារព័ត៌មាន CSNDAILY ដើម្បីយកមកចែកជួនប្រជាពលរដ្ឋនិងក្មួយៗសិក្សានុសិក្ស ដែលកំពង់មានការខ្វះខាត។ហើយលោកក៍សូមជួនពរអោយសប្បរុសជនជាម្ចាស់អំណោយទាំងអស់សូមអោយរកទទួលទានមានបាននិងជោគជ័យគ្រប់ភារកិច្ច៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ