ព្រឹតិ្តការណ៍ថ្មីៗ

កំពុងតែសប្បាយហ៊ោ ស្រាប់តែសមត្ថកិច្ចទៅដល់ រត់ចែកជើងគ្នាព្រាត

7 ខែ មុន 89 តូ សុផល

តាកែវ៖មនុស្សជាច្រើន ត្រូវបានរត់ចែកជើងគ្នា ហ៊ុយដីសំពោង ខណះកំពុងតែ លេងជល់មាន់ ស្រាប់តែសមត្ថកិច្ចចុះទៅដល់។ករណីចុះបង្ក្រាបសៃវៀនបញ្ជល់មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង១០នាទី រសៀលថ្ងៃទី២១ ខែធ្នូុ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃំុព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដែលដឹកនាំផ្ទាល់ដោយលោកឈួន ផាន់នី អភិបាលស្រុក រួមនឹងលោកសៅ ស៊ិន អធិការរង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមនិងប្រជាការពារទាំង១៧ភូមិ បានចុះទៅបង្ក្រាប នឹងរឹបអូសវត្ថុតាងបានរួមមាន៖ម៉ូតូចំនួន១៨គ្រឿង រថយន្តពាក់ស្លាកលេខ ខ.ម មួយគ្រឿង មាន់ចំនួន១០ក្បាល ទ្រុងក្រុងមាន់ចំនួន១៣ កន្ត្រកដាក់មាន់ចំនួន១៧ ជញ្ជីងថ្លឹងចំនួន២ កៅអីជរ័ចំនួន៣៨ ចានអាប៉ោងមួយឈុត តុចំនួន២ រ៉ឺម៉កម៉ូតូចំនួន០១គ្រឿង។បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយបងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!