ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់! ​ បុគ្គលិក​អគ្គិសនី ឆក់​ស្លាប់​២​នាក់​ លើបង្គោលភ្លើង

8 ខែ មុន 139 តូ សុផល

​ព្រះ​សីហ​នុ​ ៖​ បុគ្គលិក​អគ្គិសនី​ (​ឯកជន​)​ ឡើង​ត​បណ្តាញ​លើ​បង្គោល​ភ្លើង​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​មនុស្ស​២​នាក់​ (​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​ ។​

ហេតុការណ៍​ នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ នៅ​លើ​បង្គោល​ភ្លើង​ចំណុច​មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ​ ស្ថិត​នៅ​ក្រុម​ទី​២​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​មាន

​ ទី១-​ឈ្មោះ​ អុល​ ថា​រិ​ន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​បុគ្គលិក​ត​បណ្តាញ​ភ្លើង​ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេស​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ (​ស្លាប់​លើ​បង្គោល​ភ្លើង​)។

ទី២-​ឈ្មោះ​ ធួ​ក​ សា​មិ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ បុ​គ្គិល​ត​បណ្តាញ​ភ្លើង​ មាន​ស្រុ​កំណើត​ ភូមិ​ស្មោង​ ឃុំ​ស្មោង​ ស្រុក​កំចាយមា​ ខេត្តព្រៃវែង​ (​ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ )។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ បាន​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ឥន្ទ​ញ្ញាណ​ (​វត្ត​ក្រោម​)​ ក្នុង​សង្កាត់​៣​ ក្រុងព្រះសីហនុ​ រង់ចាំ​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ និង​ក្រុម​គ្រួសារ​ ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!