ព្រឹតិ្តការណ៍ថ្មីៗ

៦0%នៃសត្វនៅលើផែនទីត្រូវបានគេសម្លាប់ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ

1 ឆ្នាំ មុន 21 តូ សុផល

មនុស្សយើងមានជីវិតនៅលើផែនទីនេះប្រហែលជាង ២លានឆ្នាំ។ ក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ

យើងប្រឈមនឹងការបាត់បង់សត្វជាច្រើនប្រភេទដែលធ្លាប់មាននៅលើភពផែនដីពីមុនមក។ នៅចន្លោះឆ្នាំ១៩៧0 និងឆ្នាំ២0១៤ ថនិកសត្វ បក្សី ត្រី ល្មូន និងថលផលិក បានបាត់បង់ជិត ៦០% ដោយសារតែសកម្មភាពរបស់មនុស្ស។
របាយការណ៍របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ក៏បានកត់ត្រានូវការបាត់បង់ដ៏ធ្ងន់ធ្ងរនេះផងដែរ។ របាយការណ៍នេះ បានបញ្ជាក់ថា ដោយសារតែយើងរស់នៅពឹងផ្អែកលើធនធានធម្មជាតិកាន់តែខ្លាំង ធ្វើឱ្យធម្មជាតិរបស់យើងមិនអាចនៅស្រស់បំព្រងដូចកាលពីមុនទៀតបានឡើយ។

ដូច្នេះហើយបានជាអង្គការ WWF សហការជាមួយដៃគូអភិរក្ស និងអ្នកស្រាវជ្រាវមកពីជិត ៤0ស្ថាប័ន នៅជុំវិញពិភពលោក ស្វែងរកដំណោះស្រាយថ្មីដើម្បីជួយស្រោចស្រង់ភពផែនដីយើង។ ប៉ុន្តែបញ្ហាប្រឈមដ៏ធំរបស់ក្រុមនេះ គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការការពារធម្មជាតិ ព្រមទាំងការការពារជីវិតមនុស្សផងដែរ។ លោក Marco Lambertini អគ្គនាយកនៃអង្គការ WWF អន្តរជាតិ បានលើកឡើងថា «ថ្ងៃនេះ យើងនៅតែមានជម្រើស។ យើងអាចក្លាយជាស្ថានិកចលនាពិភពលោកដែលបានផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយនឹងផែនដី។ ឬយើងអាចជាមនុស្សជំនាន់ក្រោយដែលមានឱកាស ប៉ុន្តែមិនអាចចាប់យកឱកាសនេះបាន។ ជម្រើសជារបស់យើងទាំងអស់គ្នា»។

ប្រភព៖ https://www.cntraveller.in/story/45-years-killed-60-earths-wildlife/?fbclid=IwAR1y-W7kqJU-qrtLbD-j2jinKRt9XmHyzBkh4LQ7xiLUiaSaJNYANUs-jsQ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ