ព្រឹតិ្តការណ៍ថ្មីៗ

លោក សាំ ពិសិដ្ឋ ៖ យុទ្ធនាការជួសជុលជង្ហុក (គ្រលុកសម្បុកមាន់) តាមដងផ្លូវសាធារណៈបានចាប់ផ្តើមហើយ!!!

10 ខែ មុន 51 តូ សុផល

ភ្នំពេញ ៖  មន្ទីរ​សាធារណការ​រាជធានីភ្នំពេញ ​បាននិងកំពុងសម្រុក​ជួស​ជុល​ផ្លូវ​គ្រហុកសំបុកមាន់ នៅ​រាជធានីភ្នំពេញ​ ក្រោមការណែនាំរបស់​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក សាំ ពិសិដ្ឋ  ប្រធានមន្ទីរសាធារណ​ការ​រាជធានីភ្នំពេញ ប្រាប់ TNN នៅព្រឹកថ្ងៃទី២១  ខែធ្នូ ឆ្នាំ២០១៨នេះ ថា មន្ទីរសាធា​រណ​ការរាជធានី បានចាប់ផ្តើម​ដំណើរ​ការជួសជុលគ្រលុកសំបុកមាន់ផ្លូវ លេខ៥៥២ ផ្លូវលេខ២៧១ និងផ្លូវលេខ២៧៣ ចុះទៅម្តុំទួលសង្កែ និង ជួសជុលអ៊ុតកៅស៊ូផ្លូវលេខ ២០៤ ក្នងខណ្ឌទួលគោក។

លោក សាំ ពិសិដ្ឋ បញ្ជាក់ថា ដោយយោងតាមណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល កន្លងមកនេះការជួសជុលគ្រលុកសំបុកផ្លូវក្នុងខណ្ឌ៤ក្នុងក្រុង (ខណ្ឌចំការមន ៧មករា ទួលគោក ដូនពេញ) គិតត្រឹមថ្ងៃនេះសម្រេចបាន ៩០%រួចហើយ នៅសល់គ្រលុកតិចតួចប៉ុណ្ណោះ ដែលកំពុងជួសជុលចំនួន ៦ក្រុម និងក៏មានក្រុមអ៊ុតកៅស៊ូថ្នល់ចំនួន ២៣ខ្សែក៏កំពុងចាប់ផ្តើម។ ឯខណ្ឌជាយក្រុង មានក្រុមជួសជុលផ្លូវបេតុង ១ក្រុម ហើយនឹងបង្កើនអោយដល់ ៤ក្រុមឆាប់ៗនេះ។ លោក បន្តថា នៅថ្ងៃទី២១  ខែធ្នូ ឆ្នាំ២០១៨នេះ  មន្ទីរសាធារណ​ការ​រាជធានីភ្នំពេញ ចុះជួសជុល និងអ៊ុតកៅស៊ូផ្លូវលេខ ១៣៨ ២០៤ ៣០៦ ៤០០ ១៨០០ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវបេតុងអង្គតាមិញ និង វត្តភ្នំ។

លោក សាំ ពិសិដ្ឋ សំណូមពរ ដល់បងប្អូនចូលរួមផ្តល់ព័ត៌មានទីតាំងជង្ហុកដែលបងប្អូនឃើញ ដោយភ្ជាប់ជាមួយរូបភាពបញ្ជាក់នូវទីតាំងភូមិសាស្ត្រ ផ្លូវ សង្កាត់ និងខណ្ឌឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារងាយស្រួលដោះស្រាយជួសជុលជូន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ