ព្រឹតិ្តការណ៍ថ្មីៗ

ម៉ាស្សា កោសជប់ អិកឺ ៥ពាន់រៀល សមត្ថកិច្ចចុះបង្ក្រាប ពលរដ្ឋសំណូមពរសមត្ថកិច្ច ចុះកន្លែងផ្សេងទៀតផង

8 ខែ មុន 135 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន

បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ ៩៩ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៤នាក់ និងអ្នកដាំបាយម្នាក់។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលបានអោយដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ទៀង ពុទ្ធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ ៩៩ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ ព្រឹករហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចាស់ចំនួន៤នាក់រងចាំភ្ញៀវ មកម៉ាស្សា និងម៉ាស្សក្រលៀន(សាប់និងបៀមលឹង្គ) ដោយ តម្លៃចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!