ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រថយន្តទំនើបៗ ពាក់ស្លាកលេខ ខ.ម និង ន.ប គ្មានពន្ធ និងគ្មានចុះក្នុងបញ្ជីទ្រព្យរដ្ឋបានចំនួនជាង២០គ្រឿង

10 ខែ មុន 191 តូ សុផល

ភ្នំពេញ៖ មហាជនបើកភ្នែកធំ ត្រឹម២ថ្ងៃសោះ គឺថ្ងៃទី​១៨ និង ១៩ ខែ ធ្នូ ឆ្នាំ២០១៨ ក្រុមគយចល័ត​ ដឹកនាំដោយលោក​ ព្រាប​ គារ៉ាត បានបើកប្រតិបត្តិការបង្រ្កាបរថយន្ដអត់ពន្ធបានចំនួន​ជាង២០គ្រឿង។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើង ក្រោមការចង្អុលបង្ហាញ ពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការនិងបង្រ្កាបបទល្មើសគយ ដែលចុះដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត ប្រធានតំបន់៦ និង លោក ជង់ សត្តពល ប្រធានតំបន់១ សហការណ៍ជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទប្រទេស និងតម្រួតបទបញ្ជារបស់អគ្គស្នងការនគរ បាលជាតិ បានចុះចាប់ថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប ហើយគ្មានចុះ ក្នុងបញ្ជីទ្រព្យរដ្ឋបានចំនួនជាង២០គ្រឿង ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ