ព្រឹតិ្តការណ៍ថ្មីៗ

បែកថ្នាំ ស្រាតខោ ចងកស្លាប់លើបង្គោលភ្លើង បង្កការភ្ញាល់ផ្អើល

9 ខែ មុន 156 តូ សុផល

ខេត្តកោះកុង៖ មានការភ្ញាក់ផ្អើល នាយប់​ថ្ងៃពុធ១២កើតខែ មិគសិរ​ ឆ្នាំច ព.ស​ ២៥៦២ ត្រូវ​នឹងថ្ងៃទី១៩ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ វេលាម៉ោង​ ១៧ និង ៥០នាទី ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់បែកថ្នាំភេទប្រុស​ បានឡើងលើបង្គោលភ្លើង នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល​ ពេលឃើញសកម្មភាពភ្លាម លោកអធិការស្រុកបាន ទូរស័ព្ទទៅកាន់ លោក​ សំរឹទ្ធ​ សុទ្ធី ដើម្បីបិទចរន្ធអគ្គីសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់​ ។

ក្នុងនោះ សមត្ថកិច្ចបានលួងលោមឲ្យជននោះចុះមកវិញ តែបុរសខាងលើ មិនព្រមចុះ  រហូតដល់ម៉ោង១៩ និង៣០​នាទី  ស្រាប់តែបុរសខាងលើបានស្រាតខោខ្លួនឯង ចងកសម្លាប់ខ្លួនជាប់ជាមួយខ្សែកាបតែម្តង។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចកំពុងរកអ្នកឡើងយក សាកសពដាក់ចុះក្រោមរងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មានលំអិតរាយជូននៅពេលក្រោយ។

Posted by ធី អិន អិន on Wednesday, 19 December 2018

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ