ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសាកសពបុរសម្នាក់ ចងកភ្ជាប់ទៅនឹងដើមចំប៉ី បង្កការភ្ញាក់ផ្អើលទាំងយប់​ នៅម្ដុំសួនច្បារក្ដាន់២!

8 ខែ មុន 43 តូ សុផល

រាជធានីភ្នំពេញ​ ៖ សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ ចងកភ្ជាប់ទៅនឹងដើមចំប៉ី កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចសួនក្តាន់ពីរ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមក្រដាសវេជ្ជបញ្ជា(ពេទ្យ) នៅក្នុងកាបូបយួរ សាកសពសង្ស័យមានឈ្មោះ សុខ សារី ភេទប្រុស អាយុ៥៣ឆ្នាំ តែពុំបញ្ជាក់ថារស់នៅទីណានោះទេ ។ សម្ភាៈនៅក្នុងកាបូប មាន ខោអាវ មួក កាបូបតូច និងទូរស័ព្ឌដៃ២គ្រឿង។ សាកសពស្លៀកខោសាច់ក្រណាត់ ពណ៌ខ្មៅ អាវពណ៌ខៀវឆ្នូតដៃវែង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ជំនាញចុះមកធ្វើកោសលវិច័យរួចសន្និដ្ឋាន ជនរងគ្រោះពិតជា ធ្វើអត្តឃាតពិតប្រាកដមែន​ រួចដឹកសពទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រា វរកសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រណៃ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!