ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកទៀតហើយ!លោកសង្ឃម្តេចប្រើអាវុធអញ្ចឹង?

11 ខែ មុន 117 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នគរបាលស្រុកកំរៀងសហកាជាមួយធម្មការស្រុក

ចុះឆែកឆេរក្នុងអាស្រមលោកសង្ឃព្រះនាម ហ៊ន អង គង់លើភ្នំ៨២ ស្រាប់តែប្រទះឃើញអាវុធហាក់បីដូចជាកំពុងតាំងខ្លួនជាសមត្ថកិច្ច។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ខ្នោះដៃ១គូ វិទ្យុទាក់ទង១គ្រឿង ដាវ១ដើម ចំពុះទុង១ មួកនគរបាល១ និងកាំភ្លើងខ្លី១ដើម មានគ្រាប់ចំនួន៩គ្រាប់។

ប្រភពព័ត៌មានបានអោយដឹងថា៖លោកសង្ឃខាងលើមានផ្ទុកសារធាតុញៀនបន្ទាបពីសមត្ថកិច្ចធ្វើតេសរួច។

បច្ចុប្បន្នអនុគណស្រុកកំរៀង ខេត្តបាត់ដំបងបានផ្សឹកលោកសង្ឃ១អង្គនោះដើម្បីប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ