ព្រឹតិ្តការណ៍ថ្មីៗ

ជំនាន់ ឃឹម ប៊ុនសុង ជាអភិបាលខេត្ត មិនរវល់បង្ក្រាបល្បែងស៊ីសង ចុះ លោក ទៀ សីហា វិញ…?

10 ខែ មុន 69 តូ សុផល

ខេត្តសៀមរាប៖ ក្នុងអាណត្តិគ្រប់ជាអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មិនសូវរវីរវល់ក្នុងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានទេល្បែងសុីសងដ៍មានប្រជាប្រិយ៍ភាពនោះ គឺកន្ទុយលេខ ឬ ហៅ ឆ្នោតយួន និង ថៃ  កំពុងកើតពេញបន្ទុក តាមបណ្តាសង្កាត់ ក្នុងក្រុងសៀមរាប។

ប្រភពបង្ហើបថា មេឆ្នោតធំៗជាច្រើនរូប កំពុងសប្បាយកើបយកលុយ យ៉ាងរំភើយដោយ មិនញញើតនិងច្បាប់  ជាពិសេស គ្មានមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ចណាហ៊ានឡើយ សូម្បីតែលោកស្នងការនគបាលខេត្ត ក៍មិនទាន់ នឹកឃើញ ឬ គិតគូរ ចាត់វិធានការ បង្ក្រាបល្បែងសុីសងខុសច្បាប់ដុះស្លែទាំងនេះដែរ ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាពិបាល ។

ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប សូមអំពាវនាវ ដល់ថ្នាក់លើ ជាពិសេស លោក ទៀ សីហា ទើបឡើងជាអភិបាលខេត្តថ្មីៗ សូមមេត្តាជួយពិនិត្យមើល លោកស្នងការខេត្ត មេបញ្ជាការខេត្ត និង អាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការចុះបង្ក្រាប ល្បែងសុីសងខ្លះផង។

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជនទអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ