ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តកំពត បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូបថ្នាំញៀនមេតំហ្វេតាមីនចំនួន….

9 ខែ មុន 147 តូ សុផល

ខេត្តកំពត៖ នៅវេលាម៉ោង ១៤:២០ នាទី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមការដឹកនាំចង្អរបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សន្តបណ្ឌិត អគ្គស្នងការនគរបាជាតិកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានបង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅចំណុចប្រៃសណីយ៍ ឋិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ស្រីចំនួន ០២ នាក់ (ក្នុងនោះជនបរទេស ០២ នាក់ ស្រី ០១ នាក់) និងដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីល ចំនួន ១.៥០៣ គ្រាប់ និងទឹកថ្នាំ សង្ស័យជាសាធាតុញៀនប្រភេទមេតំហ្វេតតាមីនចំនួន ០១ កញ្ចប់ធំ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ

ទី១.ឈ្មោះ TASDELEN ONDER កំណើត 15/08/1981 ភេទប្រុស
ទី២.ឈ្មោះ ANJERLA ORIBJANOVNA កំណើត 08/03/1989 ភេទស្រី
ទី៣.ឈ្មោះ មុំ សុភា អាយុ ២៨ ឆ្នាំ នៅភូមិកំពង់បាយខ/ជ សង្កាត់កំពង់បាយ ក្រុងកំពត ។

បន្ទាប់ពីឃាត់ខ្លួនបាន សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅហ៊ាង FIREFLY ឋិតក្នុងភូមិទ្វីខ/ជ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០០ គ្រាប់ បន្ថែមទៀត រួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន ១៨០ គ្រាប់ និងម៉ាទឹកកកទម្ងន់ចំនួន ២៦៤,៨៦ ក្រាម ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ