ព្រឹតិ្តការណ៍ថ្មីៗ

តុលាការបង្គាប់ឲ្យ មន្ត្រីគុកព្រៃសនាំខ្លួន អតីត ឧកញ៉ា ហូរ ចំរើន ទៅសាកសួររឿងបោកលុយគេ

5 ខែ មុន 86 តូ សុផល

ភ្នំពេញ៖ ក្រោយពីត្រូវតុលាការ ផ្តន្ទាទោស ដាក់គុក ១៨ខែ ព្រោះរឿង បាញ់គំរាមសម្លាប់ប្រពន្ធ

អតីតឧកញ៉ា ផ្កាយ៣ យោធា ហូរ ចំរើន នៅមានរឿងជាច្រើនទៀត នៅក្ញនុងដៃតុលាការក្រុងភ្នំពេញ។

នៅម៉ោងប្រមាណជា ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ជនជាប់ចោទឈ្មោះ ហូរ ចំរើន ត្រូវបានមន្ត្រីពន្ធនាគារព្រៃ ស ម១ ដឹកតាមរថយន្ត ម៉ាក Lexus RX300 ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2706 យកទៅឲ្យតុលាការ សាកសួរ ដោយមាន រថយន្តកងអង្គរក្ស របស់អតីតឧកញ៉ា ហូរ ចំរើន បើកតាមហែហម អមដំណើរ យ៉ាងគគ្រឹកគគ្រេង។

នៅពេលបញ្ជូនខ្លួនទៅតុលាការ រថយន្ត ឯកជន VIP ដែលមន្ត្រីពន្ធនាគារព្រៃស ប្រើប្រាស់ ដើម្បីដឹក ជនជាប់ចោទ ធ្លាប់មានងារជាឧកញ៉ា បានបើកដល់ មុខទ្វាបន្ទប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ តែម្តង។

មន្ត្រីពន្ធនាគារព្រៃស បានត្រឹមលួចបង្ហើបថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាន លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យនាំខ្លួន ទៅសាកសួរ ពាក់ព័ន្ធរឿងឆបោកលុយកាក់គេ។

បើតាមការបង្ហើបរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីត្រូវចាប់ខ្លួនបញ្ជូនទៅគុកព្រៃស ព្រោះរឿងបាញ់បោះ អតីតឧកញ៉ា ផ្កាយ៣យោធា ហូរ ចំរើន នៅមានបណ្តឹង ឆបោកប្រាក់ ចំនួន ៣ករណី ទៀត ក្នុងទំហំទឹកប្រាក់ប្រមាណជា ២០០លានដុល្លារ ដែលពាក់ព័ន្ធ គម្រោងវិនិយោគ កសាង មន្ទីរពេទ្យ សាលារៀន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល របស់ ក្រុមហ៊ុន ចិន ដែលមាន បុរសជនជាតិចិន ឈ្មោះ ហាន់ គឿក ជាដើមបណ្ដឹង។

ក្រោយពី ចៅក្រម សាកសួរចប់ អតីតឧកញ៉ា ហូរ ចំរើន ត្រូវមន្ត្រីពន្ធនាគារព្រៃស ដឹកយកទៅដាក់គុកព្រៃស ដូចដើម។

គួររំលឹកថា អតីតឧកញ៉ា ផ្កាយ៣ យោធា ហូរ ចំរើន ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធ ករណី បាញ់បោះ ជិត ១០គ្រាប់ គំរាម លោកផ្កាយ២ យិន គា ដែលជាប៉ាៗក្មេក ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ដោយ៖ ប្អូនធម៌

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!