ព្រឹតិ្តការណ៍ថ្មីៗ

ចុះទៅហើយ កុំអោយខាតជើង មាន់ក្រុងទុកស្ងោរ ប្រមូលជាវត្ថុតាងដែរ ជិត៥០ក្បាល!

8 ខែ មុន 120 តូ សុផល

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌសែនសុខ រួមជាមួយកម្លាំងអាវុធហត្ថខណ្ឌ បើកប្រតិបត្តិការទ្រង់ទ្រាយធំសម្បើម ក្រោយពីដើរបង្ក្រាបបនល្បែង សង្វៀនប្រជល់មាន់មិនបានដូចចិត្តមានតែទៅបង្ក្រាបចាប់ កន្លែងចិញ្ចឹមមាន់ ក្រុងទុកលក់ទៅវិញ យកបានមាន់ចំនួន៤៧ក្បាល ឃាត់ខ្លួនមនុស្សចំនួន៤នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងភូមិរបស់គាត់ក៏មានទីតាំងលួចជល់មាន់ដែរ តែមិនអចិន្ត្រៃនោះទេ លួចជល់តាមដីវាល ហើយកាលពីរសៀលថ្ងៃទី១៦ ម្សិលមិញ កម្លាំងអាជ្ញាធរខណ្ឌសែនសុខ រួមជាមួយអាវុធហត្ថខណ្ឌ ចុះទៅបង្ក្រាប សង្វៀនជល់មាន់ក្បែរនោះ ជាលទ្ធផល អត់ចាប់បានអ្នកលេង អត់ចាប់បានមាន់ជល់អាលីង តែបែរជា កម្លាំងមកចាប់ដកហូតមាន់ ដែលគេចិញ្ចឹម ក្រុង ទុកលក់ ទៅវិញ ឃាត់ទាំងមនុស្ស៤នាក់ទៀត ហើយទីតាំងចិញ្ចឹមមានលក់នោះ មានទាំងមាន់ជល់ មាន់មិនជល់ (មាន់ស្ងោរជ្រក់) ឲ្យតែអ្នករក ត្រូវការមាន់មានលក់ទាំងអស់ ។

ពលរដ្ឋបន្តទៀតថា ហេតុអ្វីបែរជាមកចាប់មាន់គាត់ទៅវិញ អ្នកលេង មាន់ជល់សង្វៀន មិនតាមចាប់ មកចាប់អាមាន់ចងជើងហ្នឹង ? ហើយពួកគាត់មិនមែនអ្នកលេងឯណា គ្រាន់តែចិញ្ចើមលក់តើ តែបើចាប់មាន់ អ្នកលក់ ចុះហេតុអ្វី សមត្ថកិច្ច មិនទៅចាប់អ្នកលក់ត្រីក្រឹមដែរទៅ គេទិញយកជល់ ភ្នាល់ដាក់លុយដែរតើ គោបា គោប្រណាំង គេចិញ្ចឹម យកទៅប្រណាំងភ្នាល់ ដាក់លុយដែរតើ ម្តេចមិនចាប់ផង ។

ពលរដ្ឋសំណូមពរទៅស្ថាប័ណសមត្ថកិច្ច ញែកឲ្យដាច់ នូវ បទល្មើសល្បែងសុីសង ឬមួយអ្នកចិញ្ចឹមមាន់ជល់លក់ មួយអ្នកប្រព្រឹត្តជល់មាន់ បើថាអ្នកចិញ្ចឹមមាន់មានទោស នោះ អ្នកចិញ្ចឹមត្រីក្រឹមលក់ អ្នកចិញ្ចឹមគោប្រណាំង មានទោសដូចតែគ្នាហ្នឹង ៕

ពលរដ្ឋស្នើសុំទៅសមត្ថកិច្ច អ្នកណាប្រព្រឹត្ត បទល្មើស ល្បែងសុីសងទៅចាប់អ្នកហ្នុងទៅ មកចាប់ ធ្វើបាប ចងកម្មពៀអ្វីជាមួយអ្នកចិញ្ចឹម ៕

មតិខាងលើគ្រាន់តែជាការងឿងឆ្ងល់របស់ពលរដ្ឋប៉ុណ្ណោះ គ្មានសមត្ថកិច្ចឯណា ធ្វើបែបនេះឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!