ព្រឹតិ្តការណ៍ថ្មីៗ

ល្បី លោក ទុំ ណូ ជះលុយរាប់សែនដុល្លារ ជូនមេ តូយកដំណែងប៉ុស្តិ៍គយ!

5 ខែ មុន 98 តូ សុផល

ខេត្តព្រះសីហនុ ៖ វាពិតជាមិនធម្មតាឡើយ នៅគ្រាដែលអង្គភាព TNN បានទទួលព័ត៌មាននពីក្រុមមន្ត្រីគយជាច្រើនទម្លាយ ប្រាប់ឱ្យដឹងថា មេសាខាគយខេត្តព្រះសីហនុ គឺលោក ទុំ ណូ បានអួតអាងប្រាប់មន្ត្រីគយ និងមន្ត្រីនៃស្ថាប័នផ្សេងៗឱ្យដឹង ពីការជះទឹកលុយទៅឲ្យលោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ ហើយការដែលមេគយខេត្តព្រះសីហនុ លោកទុំ ណូ និយាយអួតអាងបែបនេះបានធ្វើឱ្យព័ត៌មាននេះបែកធ្លាយដូចទឹកបាក់ទំនប់អ៊ីចឹង ដែលធ្លាយចេញពីខេត្តប៉ៃលិន រហូតដល់ខេត្តព្រះសីហនុ ។
ក្រុមមន្ត្រីនៃសាខាគយខេត្តព្រះសីហនុ បានឱ្យ TNN ដឹងថាថ្មីៗ​នេះ លោក​ទុំ ណូ​ បាន​នឹង​កំពង់តែ​និយា​យ​អួតអាង ពីរឿងរ៉ាវចំណាយលុយរាប់សែនដូល្លារដើម្បីបានអង្គុយប៉ុស្តិខ្លាញ់លេខ១ក្នុងខេត្តនេះ ហើយតែងតែយកឈ្មោះលោកគុណ ញឹម អគ្គនាយគយរដ្ឋាករ គំរាមមន្ត្រីមន្ត្រីផ្សេងៗនិងក្រុមឈ្មួញ ដើម្បីការពារ​រឿង​ពុករលួយ​របស់់ខ្លួន ក្នុងការស្រង់ដើមមកវិញលើការចំណាយតូយកប្រធានគយខេត្តមាត់សមុទ្រមួយនេះ។

បើតាម​ក្រុម​មន្ត្រី​នៃស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ ​បាន​បង្ហើប​ឲ្យដឹងផ​ងដែរថាទំនិញគេចពន្ធ​ជាច្រើន របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ តាំងពីលោកមេគយរូបនេះមកកាន់ដំណែង ដែលវាហាក់បីដូចជាក្រុមឈ្មួញទាំងនោះបានដឹងពីចរឹកមេគយរូបនេះចូលចិត្តស៊ីលុយក្រោមតុ អ៊ីចឹងហើយទើបក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលតាមខេត្តមួយនេះ។

ប្រភពដដែលនោះបានលើកឡើងបន្តទៀតថា លោកទុំ ណូ បានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធដែលមានក្រុមចាស់ ក្រុមថ្មី និងជុំនិតៗរបស់ខ្លួនដាក់នៅគ្រប់កន្លែងទាំងអស់ក្នុងខេត្តមួយនេះដើម្បីប្រមូលលុយពីឈ្មួញនាំទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់នោះ។ហើយ​ដែល​អំពើពុករលួយ ជា​ខ្សែបណ្ដោយ​នេះ​គឺ​ត្រូវបាន​លោក​មេ​គយ ទុំ ណូ មិន​បាន​កែរ​ប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពង់តែរួមដែគ្នា​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់​ក្រោមចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក័យ​ប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ និងរួមទាំងផែឯកជនតូចៗ ក្តោមក្តាប់យ៉ាង​ណែន​ក្នុង​ដៃ​ ហើយចំណូលគ្មានវិក័យប័ត្រ​ប្រមាណ៧០%ត្រូវធ្លាក់ចូលហោប៉ៅលោកទុំ ណូ និងបក្ខពួក។​

ក្រុមមន្ត្រីគយខេត្តព្រះសីហនុ បានឱ្យ TNN ដឹងទៀតថា ចាប់​តាំងពីលោកទុំ ណូ ​បាន​ចូលកាន់​តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសូហនុភ្លាម​គឺ​គាត់មិន​ដែល​ខ្វល់​អំពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​មន្ត្រី​អោយ​រាយ​ការ​ក្ដោបក្តាបប្រភពសេដ្ឋកិច្ចគ្រប់ច្រកល្ហកទាំងអស់ ដើម្បីស្រង់ដើម​ពី​ប្រភព​ចំណូល​ខ្មៅ​ ដែល​កន្លងមក​ក្រុម​មន្ត្រី​គយ​ខឹលខូច​មួយចំនួនបា​ន​លា​ក់​ទុកចែក​គ្នា​​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះ ។

ប្រភពពីក្រុមមន្ត្រីខាងលើដដែលបានបញ្ជាក់ប្រាប់ដឹងបន្តទៀតថា រឿងនេះបានបង្កឲ្យ​មាន​ការភ្ញា​ក់​ផ្អើល​ពេញ​ស្ថាប័នគយ ​ទាំង​អង្គភាព​សាខាគយ​ខេត្ត​ព្រះសីហនុ​ និងស្ថាប័នសមត្ថកិច្ចពាក៎ព័ន្ធផ្សេងៗ ដោយសារតែ​ភ្លើង​ខៀវរបស់ លោក ទុំ ណូ នេះ បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​រត់​ចូល​ទៅ​ស្វាគ​ម​ន៍ ឯបអប ​លោក​មេ​គយរូបនេះឡើង​ ព្រោងព្រាត​ ដោយសារតែ​ខ្លាច​អំណាច​លោក​មេ​គយ​ថ្មី​ ។ ​​ជាងនេះទៅទៀត​មន្ត្រី​បាន​​លើកឡើង​អោយដឹងទៀតថា​​ ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​គ្រប់​ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ជ្រក​ក្រោម​ការបង់ពន្ធ​ទាប​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទំនិញ​ថោកៗ ត្រូវលោកមេគយទុំស៊ីយ៉ាងត្រជាក់ល្ហឹមតែម្តង​។​

​ក្រ​មមន្ត្រីទាំងនោះបានឱ្យដឹង​​ទៀតថា​ ករណី​ទំនិញ​ពន្ធ​សំខាន់ៗ​ ថ្លៃៗ​មួយចំនួន​ធំ​ ត្រូវបាន​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ទុំ ណូ បង្វែរ​មក​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ​។​ ហើយ​ដែល​ទង្វើ​បែប​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ ​រាប់​សឹប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ ​។​ ទឹកប្រាក់​ពុករលួយ​នឹង​ការសម្រេចព​ន្ធ​ ទៅលើមុខទំ​និ​ញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​បបូរមាត់មេ​គយ​ថ្មី ដែលបានធ្វើឱ្យថវិការ​ ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួក​ជាអ្នករៀបចំ​ថ្មី​ទាំងអស់ ។

ពាក់ព័ន្ធរឿងរ៉ាវនេះអង្គភាពTNN ​នៅចាំបានថា លោក ទុំ ណូ អតីត​ប្រធាន​គឺ​ជា​មេ សាខាគយ ខេត្ត​ប៉ៃលិន​ដែល​សម្បូរ​រឿងអាស្រូវ ហើយ​ដោយសារ​តែ​កើត​រឿង​បកអាក្រាត​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​លាតត្រដាង​ដោយសារ​មន្ត្រី​នោះ​ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ ត្រូវបាន​លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ តំណាងឲ្យ លោក គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ប្រកាស​ដោះដូរ និង តែងតាំង ទុំ ណូ ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ជំនួស លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ អោយ​ប្តូរ​ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី វិញ​ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍​នោះ​។​ហើយ​រឿងរ៉ាវ​នៃ​ការដោះដូរ​នោះ ក៏​បាន​បែកធ្លាយ​ថា​មិន​បាន​តែងតាំង បុគ្គល ទុំ ណូ ទេ ប៉ុន្តែមិនដឹងជា ទុំ ណូ ចំណាយ​លុយ​ប៉ុន្មាន​សែន​ដុល្លារ​ទេ ​បាន​ជា​គេចផុត​ពី​ការដកតំណែង​ដាក់ទណ្ឌកម្ម​ ហើយថែមទាំងបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ទាំង​មិនបាច់​ប្រឹង​ទៀត ។​

​ប្រភព​បង្ហើប​ថា លោក​មេ​គយ​កូនកាត់ ទុំ ណូ ចាយ​លុយ​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​នេះ​ប្រដេញ​គ្នា​រហូត​ដល់​ជាង​កន្លះ​លាន​ដូល្លារ​ ពី​អនុប្រធាន​សាខាគយ​ម្នាក់​ក្នុង​ខេត្ត​នេះ ។ វាពិតមិនធម្មតា​មែន អ៊ីចឹង​ហើយ​បានជា​គាត់​ប្រឹង​ស្រង់ដើម​នោះ។ តើ​កំណែទម្រង់​គយ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទើប​បាន​រីកចំរើន​នោះទេ​ ​បើ​មាន​តែ មុខ​មេ​គយ​ដុះ​ស្លែ​ដដែល​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ ។

ទាំងនេះបង្ហាញឱ្យឃើញថា ​ករណី​រឹតបណ្ដឹង​កាក់ល្អឹ​ត​របស់​លោក​មេគយ ទុំ ណូ ជ្រក​ក្រោម​លេស​គោលនយោបាយ​កំណែទម្រង់​គយ យ៉ាង​តក់ក្រហល់​ក្រម​លេស​ល្មើស​ជា​ប្រធាន​សម្ងំ​ស្រង់ដើម​នេះ​បាន​ក្លាយជា​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ព្រមទាំង​ហៅ​ថា ៖ កំណែទម្រង់​ផ្ទៃក្នុង​របស់​លោក​មេ​គយ​ថ្មី​កំពុងតែ​កកូ​កកាយ​ដោះដូរ​មន្ត្រី​ផ្ទៃក្នុង​តាមតែ​ទំនើងចិត្ត​មេ​គយ ទុំ ណូ នោះ​កើត​មាន​ការផ្ទេរ​ដោះដូរ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មន្ត្រី​គយ​មួយចំនួន​ខ្លាចអ​ស់​តំណែង​នោះ​ឆក់​ឱកាស​ចាយ​លុយ​មិន​ញញើត ក្នុង​ការ​រត់​ការ​ជ្រែ ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ​បាន​ដោយ​ស្រួល ដូច​យ៉ាង​លោក ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ នេះ​ជា​ឧទាហរ​ណ៍ស្រាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!