ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់

1 ខែ មុន 45 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ១៤  ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១៩ និង ៣០ នាទី ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការឯកភាពពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានលោក   គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ    សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង  បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់  និង លេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅពេលចុះទៅដល់ទីតាំងខាងលើកម្លាំងប្រតិបត្តិការចម្រុះយើងបានធ្វើការត្រួតពិនិត្យរកឃើញ និងចាប់យកបានវត្ថុតាងមួយចំនួនដូចខាងក្រោម ៖

វត្ថុតាងចាប់យករួមមាន៖ ទូហ្គេមបៀរ ចំនួន ០២ ទូ   ទូហ្គេមបាញ់ត្រី ចំនួន ០១ ទូនិងបាននាំខ្លួនមនុស្សចំនួន ០៣ នាក់ មាន៖ ។

១-ឈ្មោះ ជិន ស្រីមុំ ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ

មុខរបរ អ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួល ផ្លូវមិនចាំលេខ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

២-ឈ្មោះ  ខៀវ ចាន់នឿន  ភេទ ស្រី  អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ

មុខរបរ នៅផ្ទះ (អ្នកលេង) ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៣-ឈ្មោះ យឹម ស្រីប៉ុច ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ (ស្ថិតក្នុងទីតាំង) ស្នាក់នៅ ផ្ទះជួល ផ្លូវមិនចាំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

 រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!