ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានជនសង្ស័យ២នាក់បន្ទាប់ពីឆក់ការបូបនារីបរទេសបានសម្រាច់បើករត់មិនរួច

11 ខែ មុន 56 តូ សុផល

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការបូបពីជនជាតិ បរទេសមួយក្រុម បានសម្រាច់បើករត់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលរដ្ឋបាលបឹងកេងកងទី១ ដេញតាមចាប់បានទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង១០នាទី យប់រំលង អធ្រាត្រ ឈានចូលថ្ងៃ អាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ៣០២ កែង ផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទីមួយមានឈ្មោះ នៅ រ័ត្ននា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាវិទ្យាល័យទួលទំពូង រស់នៅផ្ទះលេខ១៨៦ ផ្លូវលេខ ៣១ BT សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាអ្នកបើក ម៉ូតូ។

ជនសង្ស័យទី២ មានឈ្មោះ ឈន សាយសូគី អាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា ABI រស់នៅផ្ទះលេខ៩១E ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកឆក់ អង្គុយពីក្រោយ មធ្យោបាយ ដោយម៉ូតូ ម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW.4841ជិៈឌុបគ្នា២នាក់។

ជនរងគ្រោះជាជនជាតិបរទេសមួយក្រុមមានស្រី៣នាក់ មានប្រុស៣នាក់ ដោយដើរស្មើរជើង។ក្នុងការបូបមាន លុយ២៤ ដុល្លា និងលុយខ្មែរ ២០០០៛ តែប៉ុណ្ណោះ​។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យថាដំបូងឡើយគាត់ឃើញជនជាតិបរទេសមួយក្រុមមានស្រីប្រុសដើរតាមបណ្តោយផ្លូវ៣០២ ទឹសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិៈម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ៥១ ទឹសដៅពីត្បូងទៅជើងហើយក៏បត់ទៅលិចតាមបណ្តោយផ្លូវ៣០២ ឃើញបរទេសមួយក្រុមស្ពាយការបូប ដូចជាទំនងជនសង្ស័យក៏ធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ក្នុងចំណោម៦នាក់បានសម្រាច់ហើយក៏បើកម៉ូតូរត់ទៅខាងលិច ខណៈពេលនោះសមត្ថកិច្ចក៏ជិៈម៉ូតូដេញតាមតាំងពីផ្លូវ៣០២រហូតដល់ផ្លូវ៣១០ទើបចាប់បាន ហើយក៏យកមកប៉ុស្តិ៏នគរបាលរដ្ឋបាលបឹងកេងកងទី១ ដើម្បីសួរនាំ និងនាំជនរងគ្រោះមកដាក់ពាក្របណ្តឹងដើម្បីដាក់បន្ទុកលើជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាំងត្រូវបានសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលបឹងកេងកងទី១ បញ្ជូនបន្តទៅ អធិកាដ្ឋាននគរបាលខណ្ឌចំការមន តាមនិតិវិធីច្បាប់។

ចំណែកការបូបសមត្ថកិច្ចបានប្រគល់ឲ្យ នារីរងគ្រោះយកទៅវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ