ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបមិនបានសម្រេច ចាប់បាន ២នាក់ នាយប៉ុស្តិ៍កាកាប១ ថាជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ

11 ខែ មុន 71 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយជំហៀង២នាក់ប្តីប្រពន្ធមិនបានសម្រេចប៉ុន្តែពេលជិះម៉ូតូកេចខ្លួនត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមពីក្រោយធ្វើអោយជនសង្ស័យភ័យក៍ផ្តួលម៉ូតូចោលព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានទាំង២នាក់។

ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង ២១និង៤០នាទីយប់ថ្ងៃទី១៥ ធ្នូ ២០១៨នៅចំណុចស្តុប ២០០៤
កែងផ្លូវសហព័ន្ធរុស្សីភូមិតាងួន សង្កាត់កាកា១ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះ សេង ហ៊ៀ អាយុ ២៣ឆ្នាំមុខរបរ ជាងដែកស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ខណ្ឌ ពោធិ៍សែនជ័យ។ទី២ឈ្មោះ ចន ឆៃយន្ត អាយុ ២៣ ឆ្នាំមុខរបរ ជាងដែកស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។ទាំង២នាក់មានស្រុកកំណើតភូមិស្វាយពកឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពង់ចាម ។

ម្ចាស់កាបូបជាជនរងគ្រោះឈ្មោះ ញៀន សុភា ១៨ ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់
នៅភូមិត្រពាំងធ្នង់សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យជិះជាមួយប្តីឈ្មោះធឿន គឹមសាន្ត អាយុ២១ឆ្នាំមុខរបរកម្មទឹកបរិសុទ្ធ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុគាត់បានជិះម៉ូតូឌ្រឹមសង់សេ១២៥
ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GM-5061
ចេញពីមើលបងប្អូនៅមន្ទីពេទ្យដោយប្តីអ្នកឌុបគោលបំណងត្រឡប់ទៅផ្ទះវិញដោយជិះតាមផ្លូវ២០០៤ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចស្តុបស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូឌ្រឹមសង់ពណ៌ខ្មៅ
សរី២០១៦ពាក់ស្លាកលេខ កំពង់ចាម1R-
1312 មកឆាបពីក្រោយរួចធ្វើសកម្មភាពទាញឆក់យកកាបូបពណ៌សដែលគាត់ស្ពាយជាប់ខ្លួនតែទាញអត់ដាច់ពេលនោះគាត់ស្រែកចោរៗធ្វើអោយភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋតាមដងផ្លូវនិងសមត្ថកិច្ចដេញមកដល់មុខ មហាវិទ្យា
ល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ជនសង្ស័យក៍ផ្តួលម៉ូតូចោលរួចរត់ស្មើជើងចូលទៅខាងក្នុងត្រូវបានប្រជាពលរដ្ឋសហការណ៍ជាមួយសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបានទាំង២នាក់តែម្តង។

ពាក់ព័ន្ធករណីខាងលើនេះលោក នាយប៉ុស្តិ៍នគរបាល រដ្ឋបាលកាកាប១បានបញ្ជាក់ប្រាប់ថាក្រោយពីនាំខ្លួនជនសង្ស័យទាំង២នាក់មកធ្វើការសាកសួរ ទើបដឹងថា ករណីនេះជាការភ័ណ្ឌច្រឡំ តាមពិតគឺករណីគ្រោះថ្នាក់ចរាចរណ៍។

ភាគីជនសង្ស័យទាំង២នាក់បានជិះម៉ូតូគេចវេសទើបភាគីរងគ្រោះដេញតាមដោយស្រែចោរៗបង្កអោយ មានការភ្ញាក់ផ្អើលតែពេល
នេះបានសម្របសំរួលចប់ហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ