ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោកឃាត់ជនសង្ស័យម្នាក់ករណីឆក់កាបូប !

8 ខែ មុន 56 តូ សុផល

ភ្នំពេញ៖  ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨  វេលាម៉ោង ២១ និង៣០នាទីកម្លាំង នគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងនៅចំណុច ខាងមុខសាលាសង្កាត់ទឹកល្អក់ទី១ ផ្លូវលេខ259  សង្កាត់ទឹកល្អក់ទី1 ខណ្ឌទួលគោក  ពីបទ:ឆក់កាបូបយួរ ក្នុងខណ:ពេលដែល ជនរងគ្រោះជានិស្សិតស្រី  កំពុងជិះម៉ូតូតាមផ្លូវដោយដាក់កាបូបព្យួរលើម៉ូតូ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកបានសម្រេច 

ហើយជិះម៉ូតូបំណងគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍អន្តរាគមន៍ ទាន់ពេលនិងឃាត់បានជនសង្ស័យជាក់ស្តែងតែម្តង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន  ជនសង្ស័យម្នាក់

 ឈ្មោះ ណុប សាមុត ភេទប្រុស អាយុ15ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សិស្ស វិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី11D1 ស្នាក់នៅ ផ្ទះជួលលេខ226  ផ្លូវលេខ 598  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

 វត្ថុតាងចាប់យករួមមាន ៖

-កាបូបយួរ01 ក្នុងនោះមាន  .ប្រាក់ដុល្លា = 40ដុល្លា .ប្រាក់រៀល = 170.000រៀល .ទូរស័ព្ទដៃ 01គ្រឿង Iphone6plus -ម៉ូតូ01គ្រឿងម៉ាក HondaC125 ពណ៍មាស ស៊េរី 2018  គ្មានស្លាកលេខ (ម៉ូតូជិះធ្វើសកម្មភាព)។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនៅ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿង បញ្ជូទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!