ព្រឹតិ្តការណ៍ថ្មីៗ

ទប់ស្កាត់ រថយន្តធុនធំ ចូលក្រុង ស្នងការជារឿងងាយស្រួល តែពិបាកកន្លែងទុក

6 ខែ មុន 58 តូ សុផល

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែធ្នូ ២០១៨ ឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា «ការទប់ស្កាត់រថយន្តធុនធំបើកចូលភូមិសាស្រ្ដរាជធានីភ្នំពេញ មុនការកំណត់របស់សាលាក្រុង វាមានបញ្ហាច្រើនណាស់ ការឃាត់អី វាមិនពិបាកទេ។ឧត្តមសេនីយ៍ឯក ស ថេត បានជូនយោបល់ទៅ អភិបាលរាជធានីភ្នំពេញ ថាបញ្ហាប្រឈម គឺឃាត់បានតែ ៣-៤គ្រឿង  រកកន្លែងដាក់លែងបានហើយ។

ឧត្តមសេនីយ៍ឯក ស ថេត បានចេញបទបញ្ជាដល់ការិយាល័យចរាចរណ៍ និងនគរបាលតាមខណ្ឌ ជាពិសេសខណ្ឌដែលនៅជាយក្រុង ត្រូវធ្វើការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ និងហាមដាត់ខាតចំពោះ ការធ្វើដំណើររថយន្តធុនធំ ចូលមករាជធានីភ្នំពេញ ដោយខុសម៉ោងអនុញ្ញាតនោះ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានបញ្ជាក់ផងដែរថា លោកគ្រោងជួបប្រជុំ ជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននានា ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលមិនឲ្យរថយន្តធុនធំគ្រប់ប្រភេទ ពិសេសរថយន្ត កុងតឺន័រ បើកចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៩យប់។

ឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងបញ្ជាក់ថា «ពេលយើងចុះចាប់ ចាប់បានតែប៉ុន្មានឡាន គឺវាលែងមក ខ្ញុំថា ល្អហើយតើ សំខាន់គឺយើងផ្សព្វផ្សាយ និងការណែនាំរបស់សាលាក្រុងបើគាត់ ស្ដាប់អាហ្នឹងហើយ យើងមិនចង់ចាប់ទេ យើងមិនចង់បានប្រាក់ ផាកពិន័យហ្នឹងប៉ុន្មាន ទេឲ្យតែគាត់គោរពច្បាប់»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!