ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! ​មួយ​គ្រួ​សារ ​ស្លាប់​ភ្លាមៗ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​រថយន្ត​

6 ខែ មុន 49 តូ សុផល

ព្រៃវែង​៖​ មនុស្ស​៣​នាក់​មួយ​គ្រួ​សារបាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​រថយន្ត

​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។​

ករណី​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៨​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦-៦៧​ នៅ​ក្នុងភូមិ​វាល​ ឃុំ​ក​ញ្ចំ​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​

​មន្ត្រី​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ព្រៃវែង​ 1L-2264​ បើកបរ​ដោយ​ឈ្មោះ​ សុខ​ សា​រ៉ា​យ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ អ្នក​រួម​ដំណើរ​២​នាក់​ ទី​១-​ឈ្មោះ​សុខ​ ជាតិ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ប្រពន្ធ​ និង​ទី​២-​ឈ្មោះ​សុខ​ សា​រ៉ា​ ភេទ​ស្រី​ អាយុ​១​ឆ្នាំ​ ត្រូវជា​កូន​ អ្នក​ទាំង​៣​នាក់​ រស់នៅ​ភូមិ​ត្រកៀត​ ឃុំ​រកា​ ស្រុក​ពារាំង​ ធ្វើ​ដំណើរ​ពី​កើតមក​លិច​ មិន​មាន​ពាក់មួក​សុវត្ថិភាព​ ដល់​កន្លែង​កើតហេតុ​ម៉ូតូ​បាន​ប្តូរ​គន្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ថ​យន្ត​ មួយ​គ្រឿង​ម៉ាក​វ៉េ​អង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ព្រះ​ស៊ី​ហ​នុ​ 3A​ -5395​ បើកបរ​ដោយ​ម្ចាស់​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប្រពន្ធ​និង​កូន​សរុប​៣​នាក់​ ស្រី​២​នាក់​ស្លាប់​។​

​បច្ចុប្បន្ន​សក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ វត្ថុ​តាង​ម៉ូតូ​ និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ ៕


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!