ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ៖ ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម

6 ខែ មុន 23 តូ សុផល

ខេត្តកោះកុង៖ ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍និងការអភិវឌ្ឍ

ទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូលផងដែរ។បច្ចុប្បន្នមានមានវិនិយោគិនទាំងជាតិ និងអន្តរជាតិបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។

គម្រោងវិនិយោគធំៗជាច្រើនប្រែក្លាយខេត្ត កោះកុងជាតំបន់អភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកំសាន្តខ្នាតអន្តរជាតិ ជាដើម។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។

ខេត្តកោះកុងកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍមួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍនានា។ ជាមួយគ្នានោះតាមរយៈកិច្ចសហប្រតិបត្តិការល្អតាមច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើអោយលំហូរទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ជាពិ
សេសបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍជានិច្ច ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។

ដោយសារតែប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពដែលបានធ្វើឲ្យវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគជាបន្តបន្ទាប់ ជាពិសេសវិស័យអេកូទេសចរណ៍នេះ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាអោយមានជីវភាពកាន់តែល្អប្រសើរមកដល់សព្វថ្ងៃនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!