ព្រឹតិ្តការណ៍ថ្មីៗ

សម្រស់ស្រស់ស្អាតខ្លាំងពេកកូនក្រមុំ ស្រីលាភ ត្រូវផលិតករសុំកក់ធ្វើតួឯកពេលធំឡើង

6 ខែ មុន 68 តូ សុផល

សិល្បៈ៖ ដោយ​សារ​តែ​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​​នាង​តូច​ ទីទី ដែល​មហាជន​គ្រប់​គ្នា​ស្គាល់​ថា

​ជា​កូន​ក្រមុំ​​តារា​កំប្លែង​ស្រី​លាភ នោះ​ត្រូវ​បាន​ផលិតករ​តថ្លៃ​សុំ​កក់​ទុក​ធ្វើ​តួ​ឯក​ពេល​ធំ​ឡើង។

កូន​ក្រមុំ​ស្វាមី​មុន​ ស្រីលាភ ថា​ក្រោយ​ពី​ថត​​ភាពយន្ត​ខ្នាត​ធំ​​រឿង​”ចៅ​ពស់​កេង​កង” ឲ្យ​ផលិតកម្ម​ហង្ស​មាស​បាន​១​រឿង​រួច​មក​នាង​ ត្រូវ​បាន​ផលិតកម្ម​មួយ​ចំនួន​ចាប់​អារម្មណ៍​ហើយ​តាម​សុំ​កក់​តម្លៃ​ខ្លួន​ទុក​ធ្វើ​តួ​ឯក​ប្រចាំ​ក្រុម​ហ៊ុន​របស់​ខ្លួន​នៅ​ពេល​ធំ​ឡើង។

ទោះ​បី​ជា​​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​តាម​សុំ​កក់​តម្លៃ​ខ្លួន​នាង ពេល​ធំ​ឡើង​ដើម្បី​ឲ្យ​គ្រង​តំណែង​ជា​តួ​ឯក​​ក្ដី​នាង​តូច ​ទីទី មិន​ទាន់​ទទួល​ចុះ​កិច្ច​កុង​ត្រា​មួយ​​ក្រុម​ហ៊ុន​ណា​មួយ​ឡើយ។ ដោយ​​នាង យល់​ថា​គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​នា​ពេល​ខាង​មុខ​ទៀត​ចាំ​ចុះ​កុង​ត្រា​ក៏​មិន​ទាន់​យឺត​ពេល​ដែរ។

ម្យ៉ាង​ទៀត​អំឡុង​ពេល​នេះ​នាង ជាប់​រវល់​ជាមួយ​​នឹង​រឿង​រៀន​សូត្រ​ផង​ទើប​មិន​សូវ​បាន​ប្រឡូក​សិល្បៈ​ឲ្យ​ពេញ​ទំហឹង។ ប៉ុន្តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​​នាង បាន​​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ហើយ​នោះ​​ពេល​ហ្នឹង​ហើយ​ដែល​ត្រូវ​សម្រេច​ចិត្ត​ប្រឡូក​សិល្បៈ​ឲ្យ​ពេញ​ទំហឹង​តែ​ម្ដង​លែង​គិត​ពី​អ្វី​ទាំង​អស់។

កូន​​ក្រមុំ​ ស្រីលាភ ថា៖ “ឥលូវ​ហ្នឹង​មាន​ផលិតកម្ម​ទាក់​ទង​មក​ច្រើន​ណាស់​បង​ ហើយ​ខ្ញុំ​ក៏​សុំ​ទោស​ដល់​បណ្ដា​ផលិតកម្ម​ដែល​ទាក់​ទង​មក​ត្រូវ​បាន​ខ្ញុំ​បដិសេធ​ ដោយ​សារ​តែ​ខ្ញុំ​ជាប់​រវល់​រឿង​រៀន​សូត្រ​ទើប​អត់​ហ៊ាន​ទទួល”។

គួរ​បញ្ជាក់​ថា​កូន​ស្រី​ប្ដី​មុន​តារា​កំប្លែង​ស្រី​លាភ​ ​នាង​តូច​ ទីទី​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ហុងកុង​នោះ​បច្ចុប្បន្ន​​នាង មាន​អាយុ​១៤​ឆ្នាំ​កំពុង​តែ​សិក្សា​ថ្នាក់​ទី​៨ នៅ​សាលា​ប៊ែលធី​អន្តរជាតិ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!