ព្រឹតិ្តការណ៍ថ្មីៗ

អីយ៉ាស! អែតវីន និង ជីម មី ចេញសារហួងហែងគ្នាដូចគូស្នេហ៍ ស្រឡាញ់គ្នាពីពេលណាហ្ន៎

1 ខែ មុន 12 តូ សុផល

សិល្បៈ៖ មិន​ធ្លាប់​មាន​ព័ត៌មាន​ទាក់​ទង​គ្នា​ពី​មុន​មក​ទេ​ស្រាប់​តែ​​ថ្មី​ៗ​នេះ​ពិធី​ការិនី​រាង​ខ្ពស់​

ស្រឡះ​​មិន​ចាញ់​តារា​​តារា​បង្ហាញ​ម៉ូដ​កញ្ញា ជីម មី បាន​បង្ហោះ​សារ​ហួង​ហែង​ចង់​នៅ​ក្បែរ​ អែតវីន មិន​ចង់​ឲ្យ​​អ្នក​ណា​ម្នាក់​ទៅ​ក្បែរ​ក្រៅ​​ពី​ខ្លួន។

ពិធី​ការិនី​ ជីម មី ថា អែត​វីន គឺ​ជា​បុរស​ម្នាក់​ដែល​គ្រោះ​ថ្នាក់​និង​គួរ​ឲ្យ​ខ្លាច​បំផុត​ គ្រប់​សម្ដី​របស់​​កំលោះ​សង្ហា​រូប​នេះ​​ផ្អែម​លើស​ពី​ទឹក​ឃ្មុំ​ទៅ​ទៀត។ ចំណែក​​ឯ​កាយវិការ​វិញ​​អាច​ធ្វើ​ឲ្យ​​នារី បាក់​ចិត្ត​ស្រឡាញ់​ដោយ​មិន​ដឹង​ខ្លួន​ ឯ​ស្នាម​ញញឹម​ទៀត​សោត​អាច​ធ្វើ​ឲ្យ​ក្រមុំ​ៗ​គាំង​បេះ​ដូង​បាន​ព្រោះ​ស្រស់​ខ្លាំង​ណាស់។ដូច្នេះ​នាង សូម​ប្រាប់​ទៅ​នារី​ៗ​ថា៖​”កុំ​សូវ​ទៅ​ក្បែរ​ ឬ នៅ​ជិត​​អែតវីន ពេក​ទុក​ឲ្យ​​ខ្ញុំ​​នៅ​ក្បែរ​តែ​ម្នាក់​ឯង​ទៅ​បាន​ហើយ”។

ជាមួយ​គ្នា​នេះ​ដែរ​កំលោះ​សង្ហា​ អែតវីន ក្រោយ​ពី​ឃើញ​ស្រី​ស្អាត​ ជីម មី បង្ហោះ​សារ​​ចង់​នៅ​ក្បែរ​ខ្លួន​ដូច្នេះ​ភ្លាម​នោះ​លោក​បាន​ឆ្លើយ​តប​ទៅ​នាង​ វិញ​ថា៖”ជួយ​ប្រាប់​ខ្ញុំ​បាន​ទេ​ ថា​មាន​កាវ​ស្អិត​ណា​ ដែល​បិទ​ស្អិត​ជាប់​ជា​និរន្ត​ ចង់​យក​មក​បិទ​ម្នាក់​ស្រី​ហ្នឹង​(ជីម មី) ឲ្យ​ជាប់​ហ្នឹង​ដើម​ទ្រូង​មិន​ឲ្យ​របូត​ទៅ​ណា”។

សារ​ឆ្លើយ​ឆ្លង​គ្នា​ដូច​គូស្នេហ៍​នេះ​​បាន​ធ្វើ​ឲ្យ​​ហ្វេន​ៗ​មួយ​ចំនួន​គិត​ថា​ ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ក្រៅ​ឆាក​ហើយ​មើល​ទៅ​ ក្រោយ​ពី​ចាប់​ដៃ​គ្នា​ធ្វើ​ជា​ពិធី​ករ​​កាល​ពី​ថ្ងៃ​ទី​១១​ម្សិលមិញ​នេះ។

ទាក់​ទង​រឿង​រ៉ាវ​ខាង​លើ​នេះ​សាមី​ខ្លួន​សុំ​មិន​បក​ស្រាយ​អ្វី​ទាំង​អស់​ដោយ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​និយាយ​ ថា​រឿង​រ៉ាវ​គ្រប់​យ៉ាង​នឹង​បង្ហាញ​ជូន​នៅ​ពេល​ខាង​មុខ​ថា​​ពួក​គេ​កំពុង​​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​មែន​ឬ​អត់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!