ព្រឹតិ្តការណ៍ថ្មីៗ

យុវជន២នាក់ជិះម៉ូតូឌុបគ្នា​មកពីរត់តុការវិញ បែរជាត្រូវរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត សុកន បើកបុកនិងកិនអូសរាប់សិបម៉ែត្រ បែកខួរខ្ទាតពេញផ្លូវស្លាប់យ៉ាង​រន្ធត់

1 ខែ មុន 35 តូ សុផល

រាជធានីភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​ ទាំងពេលថ្ងៃ ទាំងពេលយប់ មនុស្ស​ស្លាប់​រាល់ថ្ងៃដោយសារ​គ្រោះថ្នាក់ចរាចរណ៍ វាស្ទើតែក្លាយទៅជារឿងធម្មតាទៅហើយ ខណៈដែលបុរសជាអ្នករត់តុការពីរនាក់​ ដេកស្លាប់កណ្ដាលផ្លូវទទឹមគ្នានៅនិងកន្លែងយ៉ាងអាណោចអាធម៏ ខណៈពេលធ្វេីដំណេីរមកពីដឹកឥវ៉ាន់ចុងភៅដាក់ឃ្លាំងរួចរាល់ហេីយ ថៅកែបេីកលុយ​អោយទាំងយប់​ រួចជិះម៉ូតូឌុបគ្នា​ត្រលប់មកផ្ទះ​វិញ តែបែជាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឡេីងដោយរថយន្តកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួត សុកន បើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង រួចកិនអូស​ជាប់ម៉ូតូក្រោមរថយន្ត​ទៅជាមួយរាប់សិបម៉ែត្រ ទេីបឈប់​ ចំណែកតៃកុង​បានរត់គេចខ្លួនបាត់សម្រាល​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលេីកំណាត់ផ្លូវ២១៧ ម្ដុំក្លោងទ្វារចូលវត្តជេីងឯក ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) និងជនរងគ្រោះទី២ មានឈ្មោះ ប៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរត់តុការ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាត ខេត្តកណ្ដាល អ្នកជិះខាងក្រោយ(ស្លាប់) ។

សាក្សីដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ម៉ាកស្មាសរ៉េវូ (Smash Revo) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1Y-9402 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីរត់តុការមួយកន្លែង រួចដឹកឥវ៉ាន់ចុងភៅដាក់ឃ្លាំងរួច ថៅកែក៏បេីកលុយ​អោយទាំងអស់គ្នាទាំងយប់ ហេីយក៏នាំគ្នាជិះម៉ូតូឌុបគ្នា ក្នុងបំណងជិះត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃេីញរថយន្តកុងតឺន័រមួយគ្រឿង ជារបស់ក្រុមហ៊ុនផែស្ងួត សុកន ពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ 3A-7325 និងកន្ទុយកុងទីន័រ​ ពាក់ស្លាកលេខភ្នំពេញ​ 4A-0129 បើកបរដោយតៃកុងម្នាក់រួមដំណើរនិងព្រូម្នាក់ទៀត​ បានធ្វេីដំណេីរស្របទិសដៅគ្នាមកពីក្រោយយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យកិនចំក្បាលបែកខួរជនរងគ្រោះទាំងពីរស្លាប់ភ្លាមៗកណ្ដាលផ្លូវតែម្ដង ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមរថយន្តអូសទៅជាមួយទាំងបែកផ្ការភ្លេីងរាប់សិបម៉ែត្រទៀត ទេីបឈប់រួចទុករថយន្តចោល ភ្លាមនោះ​តៃកុងរថយន្ត​បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកព្រូម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចយកទៅធ្វេីការសាកសួរផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោលស្យវិចយ័រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!