ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋអស់ជំនឿចិត្ត ចៅហ្វាយក្រុង និង ស្នងការក្រុង អាចបោសសំអាត ណេត២៤ម៉ោង និងកុងស៊ីបញ្ចាំ បានទាំងស្រុង!

10 ខែ មុន 296 តូ សុផល

ភ្នំពេញ ៖ វត្តមានទីតាំងណេត២៤ម៉ោង បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទថ្មីៗ និងកុងស៊ីបញ្ចាំ ជាច្រើនកន្លែងបាននិងកំពុងកើតឡើងពេញបន្ទុក ស្របពេលទីតាំងចាស់ៗបង្ក្រាបបានតែមួយចំអិនកំពឹស រួចបើកអោយដំណើរការដូចដើមវិញ។

ឯកឧត្តម ឃួង ស្រេង អភិបាលករាជធានីភ្នំពេញ បានចេញបទបញ្ជា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលខណ្ឌទាំង១២អោយចុះពិនិត្យមើល ទីតាំងណេត២៤ម៉ោង និង កុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ទាំងកុងស៊ីបញ្ចាំ មានច្បាប់ និង គ្មានច្បាប់ ជាពិសេស ត្រូវចុះពិនិត្យជាប្រចាំ បើពិនិត្យឃើញថាគ្មានច្បាប់ទម្លាប់ ឬ ទីតាំងណាមួយ ទទួលផលចោរកម្ម ត្រូវតែបិទ ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។

មតិមហាជនបានលើកឡើងថា ទីតាំងកុងស៊ីបញ្ចាំ និង ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ (Net 24 ម៉ោង) នៅតែ បន្តបើកទ្វារទាំងយប់ទាំងថ្ងៃព្រោងព្រាតពាសពេញទីក្រុងភ្នំពេញ កម្រឃើញអាជ្ញាធរខណ្ឌទាំង១២ ចុះពិនិត្យណាស់ មានទីតាំងខ្លះបើកជាប់របង សាលាសង្កាត់ សាលាខណ្ឌ ប៉ុស្តិ៍នគរបាល អធិការខណ្ឌ និងរបងសាលារៀន ក៍អស់លោកសមត្ថកិច្ច និង អាជ្ញាធរ សម្ងំដេកលក់ ទទួលប្រយោជន៍។

ហើយកន្លងមានពាក្យលេចឮ ម្ចាស់ទីតាំងមួយចំនួនឃុបឃិតជាមួយចោរ ទទួលយករបស់របរ ម៉ូតូ ឡាន ជាដើម ដែលគ្មានឯកសារសំគាល់ ទោះជា លួច ប្លន់ ពីខាងណាក៏ដោយ សំខាន់ឲ្យតែរត់មកដល់ផ្ទះ ហាងបញ្ចាំ គឺទទួល យកទាំងអស់ នេះសបញ្ជាក់ថា ជាការផ្តល់ឱកាស លទ្ធភាព អោយក្រុមបង្កអសន្តិសុខក្នុងសង្គមបានចិត្ត បានដៃ ដោយហាងទាំងនោះ បើកចំហរទ្វាររងចាំ ទើបឈានដល់ ការប្រព្រឹត្តល្មើសកើតឡើង ជារៀងរាល់ថ្ងៃក្នុងរាជធានី បែបនេះ។

ទោះជាយ៉ាងណាក្តី នៅតែមានមតិរឹះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឯឱកាសមួយប្រមូលលុយ កាលបើ ទីតាំងបញ្ចាំ មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែ ដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលអ្នកអនុវត្តន៍ មាន មួយចំនួន តែថៅកែម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នងរបស់គាត់ធំជាងអាជ្ញាធរទៅទៀត ។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ធ្លាប់បានថ្លែងថា គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ៕

ផ្ទុយទៅវិញ ពលរដ្ឋហាក់អស់ជំនឿចិត្ត លើ ឯកឧត្តម ឃួង ស្រេង ក្នុងតំណែងជាអភិបាលរាជធានី ភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថាអាចបោសសំអាត ទីតាំងកុងស៊ីបញ្ចាំ និងទីតាំងហ្គេមណេត២៤ម៉ោង បានទាំងអស់នោះទេ ព្រោះឃើញចាប់ហើយ បើកវិញដដែល។

សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ចេញសេចក្តីណែនាំឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់ សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ភ្នាល់អនឡាញ ល្បែង អ៊ីនធើណេត២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងបញ្ជល់មាន់ ល្បែងភា្នល់ ភ្នាល់ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ