ព្រឹតិ្តការណ៍ថ្មីៗ

លោកស័ក្តិ ៣ស្វាយ ភិរម្យ សម្ងំលក់ឆ្នោតយ៉ាងរលូន លោកស្នងការមិនគួរមើលរំលង!

6 ខែ មុន 506 តូ សុផល

បាត់ដំបង៖ លោកស័ក្តិ៣ស្វាយ ភិរម្យ នាយរងការិយាល័យបច្ចេកទេសនិងពិនិត្យកន្លែងកើតហេតុកំពុងបើកទ្ធារ

លក់ឆ្នោតយួន-សៀមគ្មានញញើតច្បាប់ទាល់តែសោះ ពីព្រោះលោកអាងរិទ្ធិអំណាចរបស់ខ្លួនជាមន្ត្រីនគរបាលជើងខ្លាំង។

ចំពោះទីតាំងដែលមន្ត្រីគ្រាប់ល្ពៅខាងលើបានបើកលក់យ៉ាងរលូនគឺស្ថិតនៅខាងជើងអធិការដ្ឋានប្រហែលជា ១០០ម៉ែត្រតែប៉ុណ្ណោះ អាជ្ញាធរភូមិ ឃុំសង្កាត់ទួលតាឯក និងសមត្ថកិច្ចខេត្តបាត់ដំបងមិនដែលយកភ្នែកមើលឬបង្ក្រាបម្តងណាឡើយ។

បើយើងនិយាយអំពីច្បាប់ល្បែងកន្ទុយលេខនេះគ្មានច្បាប់ណាអនុញ្ញាតនោះទេប៉ុន្តែផ្ទះលោកស្វាយ ភិរម្យជាមន្ត្រីនគរបាលបែជាបើកលក់កន្ទុយលេខជាហេតុធ្វើអោយជនល្មើសដទៃទៀតបង្កើនទីតាំងជាច្រើននៅក្នុងផ្សាររោងចក្រទល់មុខអធិការដ្ឋានក្រុងបាត់ដំបង។

លោកឧតមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេតបាត់ដំបងបានជ្រាបជាដំណឹងរួចហើយប៉ុន្តែនៅតែគ្មានចំណាត់ការ។

ប្រភពព័ត៌មានពីអស់លោកអ្នកស្នេហាវិស្ស័យកន្ទុយលេខឆ្នោត យួន-សៀមតែងនាំគ្នាទៅផ្សងសំណាងរាល់ថ្ងៃនិងមួយចំនួនទៀតអង្គុយកែនលេខឬចាក់តាមឆាតក៍មានដូច្នេះហើយតម្លៃនៃកងកម្លាំងនគរបាលជាតិនិងសមត្ថកិច្ចគឺគ្មានន័យ។

ពាក់ព័ន្ធករណីដូចការរៀបរាប់ខាងលើលោកស្នងគួរស្រាវជ្រាវបង្ក្រាបឬបញ្ឍប់សកម្មភាពជៀសវាងប៉ះពាល់កិត្តិយសចំពោះកងកម្លាំងនគរបាលខេត្តបាត់ដំបង៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!