ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ !

10 ខែ មុន 41 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០.០០នាទី យប់កំលាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់  ពីបទ លួច មានស្ថានទំងន់ទោស(ឆក់ទូរសព្ទ័ដៃ)ប្រព្រឹត្តនៅមុខផ្ទះលេខ១៥៩Bក្រុម២៣ភូមិ៥ផ្លូវ១៨២សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោករាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យម្នា     

 ក់ ឈ្មោះ ជួប សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរប ពុំពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូនម្តុំបូរីអេតវូតផ្លូវសហពន្ធ័រុស្សីសង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ (អ្នកបើកម៉ូតូធ្វើសកម្មភាព)មានសារធាតុញៀន។

 វត្ថុតាងចាប់យករួមមាន៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកNOKIAដែលមានលេខ០៩៨ ២២២២៨៥  ជនរងគ្រោះ ពុំ ស្កាល់ឈ្មោះភេទស្រីអាយុប្រហែល២៥ឆ្នាំជនជាតិខ្មែរជិះម៉ូតូកង់បីឥណ្ឌាពណ៏ស (ដៃកាន់ទូរសព្ទ និយាយ នៅពេលជនសង្ស័យធ្វើសកម្មភាពឆក់ពុំបានមកដាក់ពាក្យបណ្តឹងឡើយ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនសង្ស័យមានគ្នា០២នាក់ដោយជិះម៉ូតូ០១គ្រឿងម៉ាកស្កុបពីពណ៏ខ្មៅពុំចាំស្លាកលេខជាម៉ូតូជិះធ្វើសកម្មភាពឆក់ ដោយជិះមកដល់ម្តុំអាងទឹកក៏បានឃើញជនរងគ្រោះជិះម៉ូតូកង់បីឥណ្ឌា ចាប់ផ្តើមតាមរហូតមកដល់ស្តុបផ្សារដេប៉ូ ដល់មុខផ្ទះ១៥៩Bផ្លូវ១៨២ក្រុម២៣ភូមិ៥សង្កាត់ផ្សារដេប៉ូ១ ជនសង្ស័យក៏បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ប៉ុន្តែពេលនោះអ្នកបើកម៉ូតូកង់បីក៏បានបើកគៀរម៉ូតូជនសង្ស័យបណ្តាលអោយដួល ជនសង្ស័យព្យាយាមរត់គេចតែត្រូវកំលាំងល្បាតចាប់បានម្នាក់ រីឯបក្ខពួកម្នាក់ទៀតក៏បានលើកម៉ូតូជិះរត់គេចតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីក៏សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ