ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន៥៥នាក់ ស្រី ១០នាក់ករណីបើកអនឡាញខុសច្បាប់

8 ខែ មុន 24 តូ សុផល

បន្ទាយមានជ័យ៖នៅថ្ងៃទី១១ខែឆ្នូឆ្នាំ២០១៨ វេលាម៉ោង ១៣:៣០ នាទី ដល់ ម៉ោង ១៥:៣០ នាទី កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យ
នៅផ្ទះដែលមានការសង្ស័យបើកអនឡាញខុសច្បាប់ នៅចំណុចភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងដោយមានការដឹកនាំសម្រប សម្រួលដោយស្ថាប័នតុលាការ លោកព្រះរាជអជ្ញារង តេង សាម៉ៃ ក្នុងនេាះ សមត្ថកិច្ចបានត្រួតពិ និត្យ ឃើញមានជនបរទេស ដែលស្ថិតនៅជាន់ក្រោមដី ធ្វើសកម្មភាពលេងនូវល្បែងអនឡាញ មានជនបរទេសចំនួន៥៥នាក់ ស្រី ១០នាក់ ក្នុងនោះជនជាតិចិនចំនួន០៨នាក់ ស្រី០០នាក់ ជនជាតិម៉ាឡេស៊ី ៤៧នាក់ ស្រី១០នាក់ ។

ក្រោយពីធ្វើការត្រួតពិនិត្យឃើញ កម្លាំងនគរ បាលខេត្ត បាននាំយកមកស្នងការនគរបាលខេត្ត ដើម្បីសាកសួរ រកពីធាតុពិតនៃការអនុញ្ញាតច្បាប់ រឺមានលិខិតឆ្លងដែនត្រឹមត្រូវ រឺមិនត្រឹមត្រូវ កំពុងតែមាននីតិវិធី និងការសម្របសម្រួលជាមួយស្ថាប័នតុលាការ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!