ព្រឹតិ្តការណ៍ថ្មីៗ

នោះ! ពលរដ្ឋ ប្តឹងប្រធានពន្ធដាខណ្ឌទួលគោក ទៅ ACU និងថ្នាក់ដឹកនាំ ពាក់ព័ន្ធ ករណី កៀបស៊ីអាជីវករ និងកូនចៅក្រោមឱវាទ

1 ខែ មុន 174 តូ សុផល

ភ្នំពេញ៖ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក ត្រូវបាន ប្រជាពលរដ្ឋប្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)និងបាញ់ឯកសារជូនថ្នាក់ដឹកនាំ ឲ្យបានជ្រាប អំពី ករណី កៀបសង្កត់ អាជីវករ និងកូនចៅ យកលុយចូលហោប៉ៅ ផ្ទាល់ខ្លួន។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុល ចាន់រី និងឈ្មោះ ព្រំ ផល្លី បានរៀបរាប់ ជូនឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ថា លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក បានយកតួនាទី របស់ខ្លួន ទៅកៀបសង្កត់ ជិះជាន់ កូនចៅក្រោមឱវាទ និងបង្ខំឲ្យកូនចៅ ដើរកៀបសង្កត់អាជីវករក្នុងខណ្ឌ យកលុយឲ្យខ្លួន។

ប្រសិនបើ មន្ត្រីណា រកលុយបានតិច ត្រូវលោក យិន ចិន្តាវុឌ្ឍ ស្តីបន្ទោស និងគំរាមដកចោល ពីដំណើរ។

ចំណែកក្រុមហ៊ុនណា ដែលលោក យិន ចិន្តាវុឌ្ឍ កាងឲ្យ គឺលោក ហាមមិនឲ្យ កូនចៅទៅក្បែរនោះទេ បើហ៊ានទៅក្បែរ គឺត្រូវមានរឿងជាមួយលោក។

ពាក្យបណ្តឹងបាន រៀបរាប់ថា ចាប់តាំងពីលោក យិន ចិន្តាវុឌ្ឍ ចូលកាន់តំណែង ជាប្រធានសាខា ពន្ធដា ខណ្ឌទួលគោក មានមន្ត្រីល្អៗ ច្រើននាក់ បានខ្ទាតចេញពីតំណែង ព្រោះពួកគេ មិនចេះអែបអប លោកប្រធានរូបនេះ។

បច្ចុប្បន្ន លោក យិន ចិន្តាវុឌ្ឍ បានប្រើមន្ត្រីជំនិតរបស់ខ្លួនឈ្មោះ ទេប កប ឲ្យដើរប្រមូលលុយលុយឲ្យខ្លួន និងឲ្យឈ្មោះ ទេប កប នេះ ឈឈ្មោះ កាន់កាប់ដីធ្លី របស់ខ្លួនទៀតផង ដើម្បីបំភាន់ភ្នែកអង្គភាពប្រឆាំងអំពើពុករលួយ។

គូររំលឹកថា កាលពីអំឡុងឆ្នាំ២០១២ នៅពេលដែលលោកនៅជា ប្រធានសាខាពន្ធដាខណ្ឌចំការមន លោក យិន ចិន្តាវុឌ្ឍ ធ្លាប់ត្រូវបាន ពលរដ្ឋ ប្តឹង និងរិះគន់រឿង ភាពមិនប្រក្រតី ក្នុងការប្រមូលពន្ធ ពីមធ្យោបាយធ្វើដំណើរ និងពន្ធផ្សេងៗ ទៀត ជាច្រើនករណី។

ក្រោយពី បែកធ្លាយរឿង អាស្រូវ កិបកេង និងកៀបរាស្ត្រស៊ី នៅខណ្ឌចំការមន លោក យិន ចិន្តាវុឌ្ឍ ត្រូវបានផ្តាល់ប្តូរ ឲ្យទៅធ្វើជាប្រធានសាខាពន្ធដា ខណ្ឌទួលគោកវិញ។

នៅពេលមកដល់ ខណ្ឌទួលគោក លោក យិន ចិន្តាវុឌ្ឍ នៅតែមានបញ្ហា ស្រដៀងគ្នា នឹងកន្លែងចាស់ដែរ រហូតពលរដ្ឋទ្រាំលែងបាន សម្រេចដាក់ពាក្យប្តឹង ទៅអង្គភាពប្រឆាំងអំពើ ពុករលួយ និងថ្នាក់ដឹកនាំឲ្យជួយ ពិនិត្យមើលការងាររបស់លោក យិន ចិន្តាវុឌ្ឍ៕

TNN ស្វាគមន៍រាល់ការបកស្រាយបំភ្លឺ ពីសមត្ថកិច្ច ឬ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជុំវិញការលើកឡើងខាងលើ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ Tel: 0963899997

ដោយ៖ ប្អូនធម៌

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!