ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ​ ព្រមានធ្ងន់ៗចំពោះការដ្ឋានសំណង់ទាំងឡាយណា ដែលមិនគោរពតាមលក្ខណៈបទដ្ឋាន បណ្តាលអោយប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ

1 ខែ មុន 29 តូ សុផល

ខេត្តព្រះសីហនុ៖  ថ្លែងក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

បានព្រមានធ្ងន់ៗថា៖ ចាប់ពីថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៨​ នេះទៅ បើម្ចាស់ការដ្ឋានសំណង់ណាដែលលមិនគោរពតាមបទដ្ឋានបច្ចេកទេស​ និងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបន្តធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់ នឹងចាត់វិធានការក្តៅ​ និងអាចឈានដល់បិទការដ្ឋានតែម្តង។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ កន្លងមក​ រដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់​ នៅតែមានម្ចាស់ការដ្ឋានសំណង់ខ្លះ​ ហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ។​ ហេតុនេះ​ ចាប់ពីថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៨​ នេះតទៅ​ នឹងប្រើកំលាំងគណៈបញ្ជាការឯកភាពខេត្ត​ តែម្តង​ ដើម្បីចាត់ការលែងយោគយល់ទៀតឡើយ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ច​ ត្រូវរួមគ្នាបំពេញការងារនេះអោយបានពេញដៃពេញជើង​ដើម្បីធានាប្រសិទ្ធភាពខ្ពស់។

តែទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរក្រុមហ៊ុនសំណង់មួយចំនួនថា បានរៀបចំគ្រប់គ្រងការដ្ឋានសំណង់របស់ខ្លួន​ បានល្អប្រសើរ។​ ហើយរដ្ឋបាលខេត្តព្រះសីហនុ ក៏គ្រោងនឹងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងនោះផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!