ព្រឹតិ្តការណ៍ថ្មីៗ

តូចចិត្តដោយសារតែមានជំងឺប្រចាំកាយ ព្យាបាលមិនជា បានសម្រេចយកខ្សែចង(ក)សម្លាប់ខ្លួន

8 ខែ មុន 37 តូ សុផល

តាកែវ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារតែមានជំងឺប្រចាំកាយ រ៉ាំរ៉ៃ ទៅព្យាបាលគ្រប់កន្លែងហើយនៅតែមិនជា បានសម្រេចចិត្តយកខ្សែទៅចង(ក)សម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិត។ហេតុការនេះបានកើតឡើង នៅថ្ងៃចន្ទ័ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០នឹង៣០នាទី ស្ថិតនៅក្នុងភូមិត្រពាំងប្រិយ៍ ឃំុអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ជនរងគ្រោះឈ្មោះ អង រុន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃំុកើតហេតុខាងលើ បើតាមប្រពន្ធបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងតែលក់ដូរនៅខាងមុខផ្ទះ ចំណែកប្តីគាត់បានដេកនៅលើផ្ទះ ហើយគាត់មិនដឹងថាប្តីរបស់គាត់លួចចុះមកក្រោមយកខ្សែនីឡុង ទៅចង(ក)សម្លាប់ខ្លួននៅរោងមាន់ខាងក្រោយផ្ទះតាំងពីថ្មើម៉ាននោះទេ ស្រាប់តែគាត់ដើរទៅក្រោយផ្ទះ ក៌បានឃើញប្តីរបស់គាត់ចងកស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក នឹងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកាស្រាវជ្រាវ នៅចំពោះមុខសមត្ថកិច្ច ប្រពន្ធជនរងគ្រោះបានប្រាប់ថាប្តី របស់គាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃ ជាយូមកហើយ ហើយគាត់បានទៅព្យាបាលនៅប្រទេសវៀតណាមដែ ហើយមកវិញនៅតែមិនជា។ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចមិនមានរកឃើញអ្វី ក្រៅពីស្លាកស្នាមជាំមួយជំុ(ក) ហើយមានការបំភ្លឺពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!