ព្រឹតិ្តការណ៍ថ្មីៗ

សំបកទូហ្គេមបាញ់ត្រីចាស់ៗ សូម្បីតែអេតចាយលែងចង់ទិញ  ត្រូវបាន សមត្ថកិច្ច សម្រេចដុតកម្ទេចចោល ជាការបង្ហាញ….

3 ខែ មុន 38 តូ សុផល

ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ បានធ្វើការដុតបំផ្លាញទូហ្គេមបាញ់ត្រីចំនួន៧៣ទូចោលក្រោយពីបង្ក្រាបចាប់បានកន្លងទៅ ក្នុងបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ។ ការដុតបំផ្លាញទូហ្គេមខាងលើបានប្រពរឹត្តិទៅ នៅដីវាល មួយកន្លែងក្នុង ភូមិបឹងឈូក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បនល្បែង ហ្គេមបាញ់ត្រី ជាប្រភព ជម្រក ជនញៀនល្បែងសុីសង ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន ជាបទល្មើស បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ដើមចម នៃបទល្មើស ចោរ លួច ឆក់ ប្លន់ ហើយកន្លងមក ត្រូវបាន ការិយាល័យព្រហ្មទណ្ឌ កម្រឹតស្រាលរាជធានីភ្នំពេញ ក៏ដូចជា កម្លាំងមូលដ្ឋាន ងអាជ្ញាធរ បង្ក្រាបបានជាបន្តបន្ទាប់ ដោយឡែកការិយាល័យ ព្រហ្មទណ្ឌកម្រឹតស្រាល បើកប្រតិបត្តិការបង្ក្រាបកន្លងមកនេះ ដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន៧៣ទូ ។

សមត្ថកិច្ចបន្តទៀតថា ដោយមានការអនុញាតិពីឯកឧត្តមស្នងការ ទើបការិយាល័យបានដឹកយកទូហ្គេមក្រោយ បង្ក្រាបបានទាំងនោះ ទៅដុតបំផ្លាញចោល ។

សមត្ថកិច្ច អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេស យុវវ័យ ចូរជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងសុីសង បងតូច បងធំ យកពេលវេលាទៅសិក្សារៀនសូត្រ និងសូនមឲ្យពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ជុំវិញសភាពការ សមន្តិសុខក្នុងមូលដ្ឋាន ដើម្បី សន្តិសុខ សុវត្តិភាព ពលរដ្ឋ ក៏ដូចជាសង្គម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!