ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថស្រុកសំឡូត បង្រ្កាបករណីលួចអាឈើ គំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់

3 ខែ មុន 9 តូ សុផល

បាត់ដំបង៖ ដោយទទួលបានការណែនាំ និងបទបញ្ជាររបស់លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ

កងរាជអាវុធហត្ថខេត្តបាត់ដំបង និងយោងតាមពាក្យបណ្តឹងឈ្មោះ សូត្រ ណុង (ហៅម៉ម នឿន) ភេទប្រុស ៥៦ ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជនសង្ស័យ បានចូលលួចអារឈើក្នុងដីចំការជនរងគ្រោះ ឮសូរសម្លេងម៉ាស៊ីនកាត់ឈើ ក៏ដើរទៅមើលស្រាប់តែក្រុមជនសង្ស័យបានយកកាំភ្លើងបាញ់ មួយគ្រាប់គំរាមមិនឱ្យចូល បន្ទាប់មកជនរងគ្រោះបានមកប្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត និងចុះអន្តាគមន៍ ឃាត់ខ្លួនបានចំនួន ០៦នាក់ នៅវេលាម៉ោង ០៥ និង ៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចថ្មតម្រួត ភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យទាំង ០៦នាក់រួមមាន៖
១.ឈ្មោះ យី ម៉ង់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
២.ឈ្មោះ ប៉ែត សំអ៊ុន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាំងតាគង់ ឃុំទានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
៣.ឈ្មោះ ឆៃ ណាក់ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្តួត ឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបង។
៤.ឈ្មោះ នាក់ មឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាដ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
៥.ឈ្មោះ សៀង សុខា ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

៦.ឈ្មោះ គឿត សាវី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាដរស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖
១.កាំភ្លើង AK បត់ ០១ដើម គ្រាប់ចំនួន ០៤គ្រាប់
២.ម៉ាស៊ីនអារឈើចំនួន ០១
៣.រថយន្តកែច្នៃ ០១គ្រឿង
០៤.ឈើធ្នង់ចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសារសំណុំរឿង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!